រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា នឹងរងឥទ្ធិពលបន្តិចបន្តួចពីព្យុះ RAI ដែលនឹងធ្វើដំណើរតម្រង់មកប្រទេសវៀតណាមនៅថ្ងៃ ១៩- ២១ ធ្នូខាងមុខនេះ។ នេះបើតាមសេចក្ដីជូនដំណឹងពីស្ថានភាពធាតុអាកាសប្រចាំសប្ដាហ៍ពីក្រសួងធនធានទឹក និងឧតុនិយម។
ចំពោះសីតុណ្ហភាពវិញ សម្រាប់តំបន់ទំនាបកណ្ដាល អាចចុះដល់១៧អង្សាសេ រីឯខេត្តជាប់ជួរភ្នំដងរែក អាចចុះដល់ទាបបំផុត ១៦អង្សាសេ ផងដែរ៕