ប្រិយមិត្តប្រាកដជាបានដឹងខ្លះមកហើយអំពីប្រទេសអ៊ីស្រាអែលដែលជាប្រទេសខ្លាំងខាងកសិកម្ម មិនតែប៉ុណ្ណោះវិស័យផ្សេងៗក៏មានភាពខ្លាំងក្លាផងដែរ។ទន្ទឹមនឹងនោះប្រជាជនពោរពេញដោយចំណេះដឹង សមត្ថភាព ធ្វើឱ្យប្រទេសនេះដែលតូចប៉ុន្តែពោរពេញដោយធនធាន។ ដោយឡែកថ្ងៃនេះ យើងមកក្រលេកមើលសុភាសិតអប់រំរបស់ជនជាតិអ៊ីស្រាអែលថាតើមានអត្ថន័យអប់រំសម្រាប់ជីវិតយ៉ាងណាខ្លះ?
១. “កុំដេកប្រសិនបើអ្នកចង់ឱ្យសុបិនក្លាយជាការពិត”។
២. “បើអ្នកមិនទាន់ឃើញនឹងភ្នែកសូមកុំទាន់និយាយ”។
៣. “អ្នកមិនអាចបង្ខំឱ្យនរណាម្នាក់ឱ្យស្រលាញ់អ្នក ឬឱ្យលុយអ្នកខ្ចីបាននោះទេ”។
៤. “មនុស្សអាក្រក់ មានលទ្ធភាពគ្រប់យ៉ាងក្នុងការធ្វើរឿងអាក្រក់”។
៥. “គ្មាននរណាម្នាក់ដែលថ្លង់ជាងមនុស្សដែលមិនចង់ស្តាប់នោះទេ”។
៦. “សុនខដែលគ្មានធ្មេញពុំមែនជាសុនខពេញលេញនោះទេ”។
៧.”បើអ្នកស្វែងរកនោះអ្នកនឹងជួប”។
អត្ថបទសម្រង់