មកដឹងទស្សនៈរបស់លោកអាល់បឺត អាញស្តាញ ទាំងលើកទឹកចិត្ត ទាំងអប់រំឱ្យឃើញគំនិតវែងឆ្ងាយ


ប្រិយមិត្តប្រាកដជាស្គាល់ហើយលោកអាល់បឺត អាញស្តាញ លោកជាអ្នកស្រាវជ្រាវវិទ្យាសាស្រ្តដ៏ល្បីល្បាញ ដែលការស្រាវជ្រាវស៊ីជម្រៅ ទន្ទឹមនឹងនោះគំនិតវែងឆ្ងាយ ក៏ដូចជាទស្សនៈរបស់លោកក៏ត្រូវគេកោតសរសើរព្រោះវាមានខ្លឹមសារអប់រំដែលយើងយកមកពិចារណាបាន៖

១. មនុស្សឆ្លាតវៃតែងតែដោះស្រាយបញ្ហាប៉ុន្តែអ្នកប្រាជ្ញតែងតែបង្ហាញពីរបៀបដោះស្រាយបញ្ហា

២. នៅ ឆ្ងាយពីមនុស្សអវិជ្ជមានពីព្រោះពួកគេមើលឃើញតែពីបញ្ហា

៣. សញ្ញាដែលបង្ហាញពីភាពឆ្លាតវៃរបស់មនុស្សមិនសំដៅ ទៅ លើចំណេះដឹងរបស់ពួកគេនោះទេ ប៉ុន្តែសំដៅ ទៅ លើភាពប៉ិនប្រសប់របស់ពួកគេ

៤. ជីវិតដូចជាការជិះកង់អីចឹងដើម្បីរក្សាលំនឹងបាន អ្នកត្រូវជិះឆ្ពោះទៅ មុខជានិច្ច

៥. មនុស្សមានចំណេះដឹងកាន់តែខ្ពស់ភាពអត្មានិយមកាន់តែតិច

៦. មនុស្សមានចំណេះដឹងកាន់តែទាបភាពអត្មានិយមកាន់តែខ្ពស់

៧.បើអ្នកមិនអាចពន្យល់រឿងអ្វីមួយឱ្យងាយយល់នោះទេ មានន័យថាអ្នកនៅ មិនទាន់យល់ពីរឿងនោះច្បាស់លាស់នៅ ឡើយ

៨. អ្នកនឹងមិនបរាជ័យនោះទេដរាបណាអ្នកនៅ តែបន្តធ្វើ

៩. មនុស្សអន់សងសឹកមនុស្សខ្លាំង អត់ឱន មនុស្សអស្ចារ្យ មិនខ្វល់

១០. បើអ្នកធ្វើរឿងដដែលៗកុំរំពឹងថានឹងទទួលបានលទ្ធផលថ្មី។

ដកស្រង់ និងកែសម្រួល៖ Bluesun