ព្រលានយន្តហោះ អន្តរជាតិភ្នំពេញថ្មី សង់លើផ្ទៃដី ២៦០០ហិកតា ជាប់ខេត្តកណ្ដាល និងតាកែវ

ព្រលានយន្តហោះនេះ ស្ថិតនៅលើផ្ទៃដី២៦០០ហិកតា និងជាព្រលានយន្តហោះលំដាប់4F ដែលអាចចុះចតយន្តហោះខ្នាតធំបាន។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី ក្រោយពីកិច្ចប្រជុំជាមួយក្រុមហ៊ុន វិនិយោគខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី ឯ.កអាជ្ញាធរខេត្តកណ្តាល និងខេត្តតាកែវ និងក្រុមការងារពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី២៨ កុម្ភៈនេះ បានចេញនូវលទ្ធផលនៃកិច្ចប្រជុំ ៩ចំនុច។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីខ្នាត 4F គឺស្ថិតក្នុងខេត្តកណ្តាល និង​ខេត្តតាកែវ ដែល​អាចស្ថិត​ក្នុង​រង្វង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣នា​ពេល​អនាគត​ តាម​ផ្នែក​ខាង​លិច​ផ្លូវជាតិ​លេខ​ ២១ជា​តំបន់​វាល​បឹង​កំប្លោក​ដ៏ធំ​ (​ហៅ​បឹង​រៀន​) ​ ។ ក្នុងនោះផងដែរព្រលានយន្តហោះនេះ ស្ថិតនៅលើផ្ទៃដី២៦០០ហិកតា និងជាព្រលានយន្តហោះលំដាប់4F ដែលអាចចុះចតយន្តហោះខ្នាតធំបាន។

លទ្ធផលប្រជុំក៏បាន ប្រគល់ភារកិច្ចឲ្យក្រុមការងារចាប់ផ្ដើមចុះ កំណត់និយាមការ បោះបង្គោលព្រំ កំណត់តំបន់លំនៅស្ថាន ជាដើម ព្រមទាំងរៀបចំលម្អិតប្លង់និងហេដ្ឋារចនាសម្ព័ន្ធ ៕

តាម​គម្រោង​ព្រលាន​យន្តហោះ​នេះ​គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់​​ ១៥០០ ​លាន​ដុល្លារ ​ដោយ​សហការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន OCIC និងក្រុមហ៊ុន Cambodia Airport Investment Co., Ltd.​៕