ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ត្រាំ សរសើរពីសេដ្ឋកិច្ច របស់វៀតណាម

ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានអំពាវនាវឲ្យកូរ៉េខាងជើង មើលវៀតណាមជាគំរូល្អ ក្នុងជំនួបជួបជាមួយមេដឹកនាំក្រុងហាណូយ ក្នុងថ្ងៃពុធ។

នៅក្នុងជំនួបជាមួយ  នាយករដ្ឋមន្រ្ដីវៀតណាម លោក Nguyen Xuan Phuc,  លោក ដូណាល់ត្រាំ ក៏បានសរសើរវៀតណាមពី សមិទ្ធផលសេដ្ឋកិច្ច និង ហៅវៀតណាមថាជា "គំរូដ៏ល្អ ចំពៅះអ្វីដែលអាចកើតឡើង"ប្រសិនបើកូរ៉េខាងជើង លុបបំបាត់កម្មវិធីនុក្លេអ៊ែរ និងចាប់យកសន្តិភាព ជាមួយសហរដ្ឋអាមេរិក។

លោកបានមានប្រសាសន៍ថា "នេះជាជំនួបកំពូលដ៏សំខាន់មួយនៅវៀតណាម ព្រោះប្រទេសនេះ ពិតជាឧទាហរណ៍ នៃអ្វីដែលអាចកើតឡើង" ។

លោកបាននិយាយថា ប្រទេសទាំងពីរ បានធ្វើពាណិជ្ជកម្មជាច្រើនហើយភាគីទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន នៅថ្ងៃពុធនេះ ៕