រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វ៉ាក់សាំង Astra Zeneca ចំនួន៣២៤,០០០ដូសបន្ថែមទៀត ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជា ជាលើកទី៣។
សូមជម្រាបជូនដែរថា កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបប្រមាណ៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះមានពីប្រទេសចិន អង្គការសុខភាពពិភពលោក ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក និងតាមរយៈយន្តការកូវ៉ាក់។
មកទល់ថ្ងៃនេះ កម្ពុជាបានចាក់វ៉ាក់សាំងដោយស្ម័គ្រដល់ប្រជាជន បានប្រមាណ៨៨% នៃប្រជាជន១៦លាននាក់ ហើយតួលេខនេះ ត្រូវបានចាត់ទុកថា កម្ពុជាជាប្រទេសមួយឈានមុនគេក្នុងតំបន់អាស៊ាន ដែលទទួលជោគជ័យខ្លាំងលើផែនការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន៕