អេស្ប៉ាញ៖ កីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ បានក្លាយជាម្ចាស់ជើងឯក ការប្រកួតកីឡាប៊ូល និងប៉េតង់ពិភពលោកឆ្នាំ២០២១ The 2021 World Triplets and Precision shooting Championships នៅប្រទេសអេស្ប៉ាញ លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីឈ្នះកីឡាការិនី ប្រទេសថៃ ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងពិន្ទុ ៣៧ ទល់ ២៩។
ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជា (ផ្នែកនារី) បានដំណើរការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍នៃប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ។
ម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៧ កីឡាការិនី អ៊ុក ស្រីមុំ បានឡើងដល់វគ្គ ៨នាក់ចុងក្រោយ(១/៤ផ្ដាច់ព្រ័ត្រ) និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះកីឡាការិនីប្រទេសណ័រវ៉េ ដោយពិន្ទុ ២៥ ទល់ ១៨ លើវិញ្ញាវាយយកពិន្ទុ ខណៈវិញ្ញាសា ៣ ទល់ ៣ ក្រុមកីឡាការិនីកម្ពុជា បានយកឈ្នះគូប្រជែង ២ប្រកួតជាប់គ្នា៕