មកដឹងទស្សនៈរបស់ទស្សនវិទូក្រិចបុរាណសូក្រាត បំភ្លឺការគិតរបស់មនុស្សបានប្រសើរជាងមុន


សូក្រាតត្រូវបានគេចាត់ទុកជាអ្នកប្រាជ្ញក្រិចនិងជា “បិតានៃទស្សនវិជ្ជា” ដូច្នេះលោកបានបន្សល់ទុកនូវគោលគំនិតខាងទស្សនវិជ្ជាជាច្រើន។ ជាទូទៅគេកំណត់បានថាទស្សនវិជ្ជារបស់សូក្រាតផ្តោតសំខាន់ទៅលើ”ចំណេះដឹង” ហេតុនេះ ទស្សនៈរបស់លោកត្រូវបានគេយកទៅប្រើប្រាស់យ៉ាងទូលំទូលាយ។ខាងក្រោមនេះជាសម្រង់ទស្សនៈមួយចំនួនរបស់សូក្រាតដែលប្រិយមិត្តអាចសិក្សាស្វែងយល់៖

១. គ្រប់ចំណេះដឹងទាំងអស់កើតឡើងពីចម្ងល់។

២. ក្នុងជីវិតអាពាហ៍ពិពាហ៍ បើអ្នកមានប្រពន្ធល្អ អ្នកនឹងសប្បាយចិត្តប៉ុន្តែបើមានប្រពន្ធមិនល្អ នោះអ្នកនឹងក្លាយជាទស្សនវិទូ។

៣. មធ្យោបាយក្នុងការរស់នៅប្រកបដោយកិត្តិយសបំផុតគឺរស់នៅជាមួយអ្វីដែលអ្នកចង់ធ្វើ។

៤. មនុស្សពូកែ នាំគ្នាវិភាគគំនិត មនុស្សធម្មតា នាំគ្នាវិភាគព្រឹត្តិការណ៍ឬហេតុការណ៍ មនុស្សអន់ នាំគ្នានិយាយដើមមនុស្ស។

៥. មិនត្រូវងាយធ្លាក់ចូលទៅក្នុងមិត្តភាពនោះទេប៉ុន្តែបើអ្នកទទួលបានមិត្តភាពហើយ ត្រូវចេះថែរក្សាវាឱ្យបានល្អ និងរឹងមាំបំផុត។

៦. ជីវិតដែលគ្មានការប្រលង គឺជាជីវិតគ្មានន័យ។

៧. ខ្ញុំមិនអាចបង្រៀនមនុស្សឱ្យចេះគ្រប់រឿងនោះទេ គឺខ្ញុំអាចគ្រាន់តែធ្វើឱ្យគាត់ចេះគិតប៉ុណ្ណោះ។

៨. ជីវិតដែលគ្មាន “បទពិសោធន៍ និងការឈឺចាប់” គេមិនអាចហៅថា ជីវិតបានឡើយ។

៩. របស់ដែលល្អជាងគេបំផុតគឺ “ចំណេះដឹង” ហើយរបស់ដែលអាក្រក់ជាងគេបំផុតគឺ “ភាពល្ងង់ខ្លៅ”។

១០. គតិបណ្ឌិតពិតតែមួយគត់របស់យើង គឺទទួលស្គាល់ថា “ខ្លួនមិនចេះអ្វីទាំងអស់”៕

អត្ថបទដកស្រង់និងកែសម្រួលពី៖ RFI , Heartbook Cambodia