៥ចំណុច ជំនួយស្មារតីអ្នកដោះស្រាយបញ្ហាបានប្រសើរជាងមុន


បញ្ហាតែងកើតមានជារៀងរាល់ថ្ងៃដែលយើងមិនអាចមើលឃើញមុន ឬទាយដឹងថានឹងអាចកើតឡើងចំថ្ងៃណាឡើយ។ យ៉ាងណាពេលជួបបញ្ហាគឺត្រូវតែជួបដោះស្រាយ ដូចនេះ ៥ចំណុចត្រូវបានគេលើកឡើងដើម្បីជាជំនួយក្នុងការរកដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលជួបក្នុងជីវភាពប្រចាំថ្ងៃ៖

. បង្កើតចម្ងល់លើបញ្ហា

ចំណុចនេះជួយឱ្យយើងស្វែងយល់មូលហេតុដើមដែលនាំឱ្យមានបញ្ហា។ បេសកកម្មរបស់យើងគឺសួរទៅខ្លួនហេតុអ្វីបានជាយ៉ាងនេះ? និងសំនួរទាក់ទងជាបន្តបន្ទាប់។

. ស្វែងរករឿងប្លែក

ធម្មតាបញ្ហាកើតឡើងតែងមានភាពមិនប្រក្រតីណាមួយកើតឡើង ដូច្នេះការគិតអំពីភាពប្លែកឬមិនប្រក្រតីណាមួយក្នុងដំណើរការ អ្នកនឹងសម្គាល់មើលដើមហេតុនៃបញ្ហាបានរហ័ស។

. មើលសព្វគ្រប់

ឧទាហរណ៍បញ្ហាមួយជាប្រព័ន្ធទាក់ទងគ្នាដូចជាបញ្ហាប្រព័ន្ធកម្មវិធីកុំព្យូទ័រ ក៏តម្រូវឲ្យអ្នករៀនមើលបញ្ហាពីឲ្យបានគ្រប់ជ្រុង។ការដកឃ្លាបន្តិច រួចចំណាយពេលគូសវាសរូបភាពមើលដំណើរការឱ្យបានពេញលេញភាគរយច្រើនដែលអ្នកអាចសម្គាល់ឃើញឬសគល់បញ្ហា និងដោះស្រាយបាន។

. បន្តការសម្គាល់មើលអ្វីដែលកើតឡើង

ពេលដែលដំណើរការជាថ្មីអ្នកក៏អាចនឹងសម្គាល់មើលពីអ្វីដែលកើតឡើងផងដែរ។ ចំណុចនេះអ្នកនឹងបានពិសោធថ្មីនូវអ្វីដែលមិនប្រក្រតីនិងត្រូវសាកល្បងវិធីដោះស្រាយប៉ុន្មានដង ជាមួយនឹងបញ្ហានោះ។

. ស្វែងរកព័ត៌មាន និងបទពិសោធដែលទាក់ទង

ពិតណាស់បើពេលមួយអ្នកមិនអាចដោះស្រាយបាន ក៏អាចមានមនុស្សផ្សេងទៀត ដែលធ្លាប់ជួបបទពិសោធស្រាយបញ្ហានោះ។ ដូច្នេះ ក៏ជារឿងចាំបាច់មួយដែរ ដែលអ្នកអាចស្វែងរកព័ត៌មាននៅលើអ៊ីនធើណេត ក៏ដូចជាសួរនាំបទពិសោធពីបុគ្គលដែលមានជំនាញ ឬធ្លាប់ជួបបទពិសោធនឹងបញ្ហានោះ ដើម្បីជាដំណោះស្រាយលើបញ្ហាប្រឈមរបស់អ្នក៕