រដ្ឋបាលខេត្តសៀមរាប ជូនដំណឹង​ ស្តីពីការរុះរេីសំណង់លេីដីចំណីស្ទឹងសៀមរាបដេីម្បីអនុវត្តគម្រោងស្តារស្ទឹងសៀមរាបជំហានទី២​

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប​ បានជូនដំណឹងឲ្យប្រជាពលរដ្ឋដែលរស់នៅលើដីចំណីស្ទឹង ដែលនៅសេសសល់មិនទាន់បានរុះរេីសំណង់ ត្រូវធ្វើការរុះរើក្នុងរយៈពេល​ ៧(ប្រាំពីរ)ថ្ងៃ។

បងប្អូន​ប្រជាពលរដ្ឋ​ ចំនួន​ ៥គ្រួសារ​ ដែលបានទទួលយកគោលនយោបាយរួចហេីយ​ មិនទាន់បានរុះរេីសំណង់របស់ខ្លួនចេញពីទីតាំង​ និងប្រជាពលរដ្ឋ​ ចំនួន​ ២គ្រួសារផ្សេងទៀត​ បានមកសាងសង់លេីដីចំណីស្ទឹង ដែលបានដោះស្រាយគោលនយោបាយរួចហេីយ​។

ហេតុដូចនេះ រដ្ឋបាលខេត្តបានជូនដំណឹងជាថ្មី សូមបងប្អូនធ្វេីការរុះរេីដោយខ្លួនឯងក្នុងរយៈពេល​ ៧(ប្រាំពីរ)ថ្ងៃ​ ចាប់ពីចំណុចស្ពានវាងក្រុង​ទៅដល់ភូមិអារញ្ញ​ ប្រវែង​ ៥គីឡូម៉ែត្រ​ ស្ថិតនៅក្នុងសង្កាត់សៀមរាប​ ខេត្តសៀមរាប។

ក្នុងករណីបងប្អូនមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ​ រដ្ឋបាលខេត្ត​ នឹងដឹកនាំកម្លាំងចម្រុះចុះរុះរេីដោយពុំទទួលខុសត្រូវ​លេីការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនឡេីយ៕