កម្រងទស្សនៈមានតម្លៃពី លោក វីនស្តុន ឆីឈីល នាយករដ្ឋមន្ត្រីអង់គ្លេសល្បីសម័យសង្គ្រាមលោក


លោកវីនស្តុន ឆីឈីល “Winston Churchill” ជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេសដ៏ល្បីមួយរូបនៅក្នុងសម័យសង្រ្គាមលោកទី២។ លោកមានភាពល្បីល្បាញដោយហេតុថាលោកមានភាពវៃឆ្លាតក្នុងការដឹកនាំ ពិសេសសង្គ្រាមដែលហៀបនឹងចាញ់ប៉ុន្តែលោកបានប្រើយុទ្ធសាស្រ្តយកឈ្នះវិញ។ ដោយសារភាពវៃឆ្លាត នឹងការដឹកនាំព្រះមហាក្សត្រអង់គ្លេសក៏បានទុកព្រះទ័យលើលោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ។បន្ថែមពីនោះ លោក ឆីឈីល ក៏បានបន្សល់ទុកនូវទស្សនៈគំនិតល្អៗ សម្រាប់សម្គាល់មើល និងពិចារណាផងដែរដូចជា៖

១-      អត្តចរិត គឺជារឿងតូចតាចប៉ុន្តែវាអាចបង្កើតឱ្យមានភាពខុសគ្នា យ៉ាងធំធេង។

២-      ភាពក្លាហាន គឺជាអ្វីដែលអ្នកត្រូវក្រោកឈរឡើងហើយនិយាយ។ ហើយភាពក្លាហាន ក៏ជាអ្វីដែលអ្នកត្រូវអង្គុយចុះ ហើយស្តាប់ផងដែរ។

៣-      យើងរស់នៅដោយអ្វីដែលយើងទទួលបានប៉ុន្តែយើងបង្កើតជីវិតឱ្យកាន់តែមានន័យដោយអ្វីដែលយើងផ្តល់ឲ្យ។

៤-      ទោះបីអ្នកមានយុទ្ធសាស្រ្តល្អឥតខ្ចោះយ៉ាងណាក៏ដោយអ្នកត្រូវតែឆ្លៀតពេលបន្តិចដើម្បីពិនិត្យមើលលទ្ធផល។

៥-      ខ្ញុំតែងតែត្រៀមខ្លួនជាស្រេចដើម្បីរៀនសូត្រទោះបីជាខ្ញុំ មិនចូលចិត្តការបង្រៀនក៏ដោយ។

៦-      មនុស្សទុទិដ្ឋិនិយមមើលឃើញបញ្ហាក្នុងឱកាសស្របពេលដែលអ្នកសុទិដ្ឋិនិយម មើលឃើញឱកាសនៅក្នុងរាល់បញ្ហា។

៧-      ភាពជោគជ័យគឺជាសមត្ថភាពដែលអាចធ្វើដំណើរពីបរាជ័យមួយ ទៅកាន់បរាជ័យមួយទៀត ដោយមិនបាត់បង់ការខិតខំប្រឹងប្រែងរបស់ខ្លួន។

៨-      អ្នកមិនអាចទៅដល់គោលដៅបានទេបើអ្នករវល់តែយកដុំថ្មគប់សត្វឆ្កែកំពុងព្រុសតាមផ្លូវនោះ។

៩-      ល្អបំផុតគឺត្រូវធ្វើការផ្លាស់ប្តូរ ហើយបើអ្នករឹតតែចង់ល្អឥតខ្ចោះត្រូវផ្លាស់ប្តូរឱ្យបានជាប្រចាំ៕

អត្ថបទដកស្រង់ និងសម្រួល៖ សៀវភៅមនុស្ស១០០ គំនិត១០០០