កុំ​មើល​រំលង​រោគ​សញ្ញា​ពេល​កំពុង​គេង​ទាំង​នេះ ​ព្រោះ​អាច​ជា​សញ្ញា​ព្រមាន​​នៃ​ជំងឺ​ខួរក្បាល

.ឈាម​ច្រមុះ​ពេល​កំពុង​គេង

ជា​ធម្មតាអាការ​ឈាម​ច្រមុះ​អាច​​បណ្ដាល​មក​ពី​អ្នកផឹក​ទឹក​មិន​គ្រប់គ្រាន់​ សីតុណ្ហភាព​ក្តៅ​ពេក ឬ​ស្ងួត​ពេក​ជាដើម ​ប៉ុន្តែ​​​បើ​មូលហេតុ​ខាង​លើ​មិន​ចាត់​ចូល​ក្នុង​ស្ថានភាព​របស់​អ្នក​នៅ​ពេល​នេះ​ទេ សូម​កុំ​ព្រងើយ ​​ព្រោះ​វា​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​ខួរ​ក្បាល​ដ៏​គួរ​ឱ្យ​បារម្ភ​ ជាពិសេស​​ការ​ហូរ​ឈាម​ច្រមុះ​ពេល​កំពុង​គេង។

ដោយសារ​ពេល​យប់​ជា​ពេល​សម្រាក ​ចរាចរណ៍​របស់​ឈាម​​អាច​នឹង​​​យឺត​ដែល​ជា​ធម្មតា​សម្ពាធ​ឈាម​មាន​ស្ថិរភាព។ប៉ុន្តែ​ប្រសិន​បើ​សរសៃ​ឈាម​ខួរក្បាល​ត្រូវ​បាន​ស្ទះ​ នោះ​វា​នឹង​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ប្រែប្រួល​ខ្លាំងដែល​ធ្វើ​ឱ្យ​សរសៃឈាម​នៃ​ប្រហោង​ច្រមុះ​​ត្រូវ​​ប៉ោង​ឡើង ធ្វើ​ឱ្យ​ហូរ​ឈាម​តាម​ច្រមុះ​។

.ហៀរ​ទឹក​មាត់​ពេល​កំពុង​គេង

ការ​គេង​មិន​លក់ឬ​សុខភាព​ខ្សោយ​ អាច​ជា​មូលហេតុ​នៃ​ការ​​ហៀរ​ទឹក​​មាត់​ពេល​​កំពុង​គេង។ ប៉ុន្តែ​ប្រសិនបើ​មិនមែន​ដោយសារ​ការ​គេង​ខុស​ឥរិយាបថ ​ឬ​​មក​ពី​អស់​កម្លាំង​ពេក​ តែ​អ្នក​ស្រាប់​តែ​គេង​ហៀរ​ទឹក​មាត់​នោះ ​វា​ទំនងជា​សញ្ញា​នៃ​ជំងឺ​ស្លាប់​ជាលិកា​ខួរក្បាល​។​

មូលហេតុ​គឺ​ដោយសារតែ​នៅ​ពេល​ដែល​មាន​ជំងឺ​ខួរ​ក្បាល​កើត​ឡើង រាងកាយ​នឹង​បាត់​បង់​​សមត្ថភាព​សម្របសម្រួល​សាច់ដុំ និង​សរសៃ​ប្រសាទ​ ជាពិសេស​នៅ​ក្នុង​​មាត់​ដែល​នឹង​ធ្វើ​ឱ្យ​ចេញ​ទឹកមាត់ និង​ពិបាក​លេប​ទឹក​មាត់។

.ស្ពឹក​អវយវៈ​ពេល​កំពុង​គេង


អាការ​ស្ពឹក​​អវយវៈ​អាច​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​មាន​ការ​​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល។ ​ដំបូង​ៗ​ វា​អាច​ជា​ស្ពឹក​ក្នុង​តំបន់​មួយ​ចំនួន​​ដូចជាស្ពឹក​មុខ អណ្តាត ម្រាម​ដៃ និង​ជើង ប៉ុន្តែ​ក្រោយ​មកវា​នឹង​កាន់​តែ​ស្ពឹក​ដៃនិង​ជើង​កាន់​តែ​ខ្លាំង​។ ដូច្នេះ​ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​កើត​មាន​រោគ​សញ្ញា​ស្ពឹក​អវយវៈ​នេះ​រាល់​យប់​នៅ​ពេល​គេង​ នេះ​ទំនង​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​ខួរក្បាល​ហើយ។

.ឈឺ​ក្បាល​ខ្លាំង​ពេល​កំពុង​គេង

មុន​ឈាន​ដល់​ដំណាក់​កាល​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​​នឹង​មាន​អាការ​ឈឺចាប់​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ក្បាល​​ ជាពិសេស​នៅ​អំឡុង​ពេល​កំពុង​គេង ជួន​កាល​ធ្វើ​ឱ្យ​អ្នក​ភ្ញាក់​នៅ​ពេល​យប់។ លើស​ពី​នេះ​ទៅ​ទៀត ​​អ្នក​អាច​នឹង​មាន​អាការ​ដូច​ជា​ប្រកាច់ ​ឬ​​ភ្លឹក​​ជាដើម។ ​ប្រសិន​បើ​នៅ​សុខៗ​អ្នក​ស្រាប់​តែ​ជួប​ប្រទះ​រោគ​សញ្ញា​ណា​មួយ​ខាង​លើ​នេះទាំង​ដែល​ពី​មុន​មិន​ធ្លាប់​ជួប​សោះ​នោះ ​អ្នក​គួរ​សង្កេត​មើល​ឱ្យ​បាន​ដិត​ដល់ ​ហើយ​ប្រសិន​បើ​រោគ​សញ្ញា​ខាង​លើ​មិន​មាន​សភាព​ធូរ​ស្រាល​ទេ អ្នក​ត្រូវ​តែ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​បាន​ការ​ពិនិត្យ និង​ព្យាបាល​ទាន់​ពេលវេលា៕