វៀតណាម បន្ថែមប្រទេស ៣៥ទៀត ក្នុងបញ្ជីសុំ ទិដ្ឋាការអេឡិចត្រូនិច ដោយចំណាយត្រឹម ២៥ដុល្លារ

ទិដ្ឋាការអេឡិចត្រូនិច ចូលវៀតណាម ចំណាយពេលត្រឹម៣ថ្ងៃ និងថវិកាត្រឹម ២៥$ ។

ប្រទេសវៀតណាម បានបន្ថែម ប្រទេសចំនួន 35ទៀត ដែលក្នុងនោះរួមមានប្រទេសនៅ ទ្វីបអឺរ៉ុប ទៅក្នុងបញ្ជីឈ្មោះដែល ជនបរទេសអាចសុំទិដ្ឋាការអេឡិចត្រូនិចបាន។

ប្រទេសទាំងនោះ មានដូចជា អូទ្រីស បែលហ្ស៊ិក ព័រទុយហ្គាល់ស្វ៊ីស ដែលសុទ្ធជា ប្រទេសមានសក្ដានុពល ទីផ្សារទេសចរណ៍ ហើយប្រជាពលរដ្ឋប្រទេសទាំងនេះអាចដាក់ពាក្យសុំ ទិដ្ឋាការអេឡិចត្រូនិច ចាប់ពីថ្ងៃទី ខែកុម្ភៈឆ្នាំនេះ។

តាមគោលនយោបាយទេសចរ អ្នកទេសចរដែលមានសិទ្ធិអាចដាក់ពាក្យសុំទិដ្ឋាការតាមអ៊ីនធឺណេត រយៈពេល 30 ថ្ងៃ ដោយគ្រាន់តែចំណាយ 25 ដុល្លារ។ អ្នកដាក់ពាក្យសុំ ត្រូវបំពេញសំណុំបែបបទ ដែលមាននៅក្នុងគេហទំព័រដែលគ្រប់គ្រងដោយក្រសួងសន្តិសុខសាធារណៈ។ ពាក្យស្នើសុំ ត្រូវចំណាយពេលបីថ្ងៃ ដើម្បីអាចដឹងថា ត្រូវបានទទួលការអនុញ្ញាតឬអត់៕