រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកទី៤ ។
នៅក្នុងកិច្ចប្រជុំកំពូលនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន-រុស្ស៊ី បានអនុម័តទៅលើឯកសារសំខាន់ៗចំនួន៣ ៖
១)សេចក្តីប្រកាសអាស៊ាន-រុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយនិងប្រយុទ្ធប្រឆាំងចំពោះបញ្ហាគ្រឿងញៀនសកល
២)សេចក្តីប្រកាសអាស៊ាន-រុស្ស៊ីស្តីពីការកសាងតំបន់រួមដែលមាន សុវត្ថិភាពនិងប្រកបដោយចីរភាព។
៣)ផែនការសកម្មភាពគ្រប់ ជ្រុងជ្រោយ ដើម្បីអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ានរុស្ស៊ីឆ្នាំ ២០២១-២០២៥
កម្ពុជាជាប្រទេសសម្របសម្រួល ដៃគូរវាងអាស៊ាននិងរុស្ស៊ី។ នៅក្នុងប្រជុំកំពូលនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍ខួបលើកទី៣០ ដៃគូសន្ទនារវាងអាស៊ាន និងរុស្ស៊ី និងឯកសារចំនួន៣ ដែលត្រូវបានអនុម័តដើម្បីលើកកម្ពស់ ពង្រីកនិងពង្រឹងទំនាក់ទំនងទ្វេភាគី រវាងអាស៊ាននិងរុស្ស៊ី។ កិច្ចសហប្រតិបត្តិការ ដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងរុស៊ីជាដើម។ សម្ដេចតេជោក៏បានលើកឡើងពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជាវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងភាវកម្មជាដើម ជាពិសេសដាច់បានលើកឡើងអំពីទស្សនទានរបស់អាស៊ានស្ដីពី ឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវតែជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហាមួយចំនួនទៀត។
សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា អាស៊ាន គាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់រុស្ស៊ី ដែលស្នើឲ្យមាននៅ ឆ្នាំ ២០២២ ពីរឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី សម្រាប់កិច្ចសហប្រតិ បត្តិការទៅលើវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ សម្ដេចតេជោក៏បានបញ្ជាក់អំពីការលើកកម្ពស់ការប្រតិបត្តិការ លើកិច្ចព្រមព្រៀងអាស៊ាន រុស្សីផ្នែកទេសចរណ៍។ សម្ដេចតេជោក៏បានឆ្លៀតយកឱកាសនោះលើកឡើងអំពីទំនាក់ទំនងទ្វេភាគី កម្ពុជារុស្ស៊ី៦៥ឆ្នាំហើយ។ ដែលសម្ដេចបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ និងសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងភេវរកម្ម ក្រិដ្ឋកម្មឆ្លងដែន និងសន្តិសុខបច្ចេកវិទ្យា។ សម្តេចតេជោ ស្នើឲ្យរុស្ស៊ីបន្តផ្ដល់ជំនួយ លើការបណ្ដុះបណ្ដាល ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងស្នើរុស្សុីជួយគាំទ្រចំពោះការចរចកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលកំពុងជំរុញនូវកិច្ចចរចា។ សម្ដេចតេជោ ក៏បានស្នើឲ្យមានការបណ្ដុះ បណ្ដាលលើមន្ត្រី របស់កម្ពុជាទៅលើវិស័យផ្សេងៗ ជាពិសេសទៅលើវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ សម្ដេចក៏ស្នើរុស្ស៊ីបន្តការគាំទ្រ អាស៊ាន និងកិច្ចសហប្រតិបត្តិការសៀងហៃ។
រុស្ស៊ីប្រកាសគាំទ្រតួនាទីស្នូលរបស់អាស៊ាននៅក្នុង យន្តការអាស៊ាន បង្កើតឡើងដូចជា វេទិកាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិបូកជាដើម។ ប្រធានាធិបតីរុស្ស៊ីក៏បានលើកឡើងថា លោកបានស្គាល់ប្រមុខរដ្ឋាភិបាលអាស៊ាននិងបានធ្វើការងារជាច្រើនជាមួយនឹងអាស៊ានផងដែរ ហើយពិតជារីករាយនៅក្នុងទំនាក់ទំនងស៊ីជម្រៅជាមួយ នឹងអាស៊ាន។ ប្រធានាធិបតីរុស្ស៊ីបានចាត់ទុកថា កិច្ចការងារដែលត្រូវធ្វើគឺការបន្តស្ថេរភាព សន្តិសុខក្នុងតំបន់ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន៕