ព្រះមហាក្សត្រ តែងតាំងឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស

រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យលេខ នស/រកត/១០២១/៧៥៣ ចុះថ្ងៃទី ២៦ តុលា ២០២១នេះ ដោយបានត្រាស់បង្គាប់តែងតាំង ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។

ការតែងតាំងនេះ គឺបន្ទាប់ពី ឯកឧត្តម ប៉ា សុជាតិវង្ស ត្រូវបានរដ្ឋសភាជាតិ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាល នាព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១៕