បំណុលជាតិរបស់ អាមេរិក បានកើនលើស ២២ទ្រីលានដុល្លារ(២២០០០ ០០០ ០០០ ០០០ដុល្លារ) ។ គេព្យាករណ៍ថា នឹងបន្តកើនឡើងដល់ ១ទី្រលាន ដុល្លារក្នុងមួយឆ្នាំៗដោយសារតែការចំណាយលើ ប្រាក់សោធននិវត្តន៍ និងការថែទាំសុខភាព កំណើនទារកដ៏ឆាប់រហ័ស។
កាលពីថ្ងៃអង្គារ រតនាគារសហរដ្ឋអាមេរិក បានចេញផ្សាយសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃ បង្ហាញពីបំណុលសាធារណៈ ដែលមានចំនួន ២២,០១ទ្រីលានដុល្លារ។ឱនភាពថវិការបស់រដ្ឋាភិបាលអាមេរិក បានកើនឡើង ២,០៦ទ្រីលានដុល្លារចាប់តាំងពីជំនាន់ លោកប្រធានាធិបតី ត្រាំ ឡើងកាន់តំណែង កាលពីខែមករាឆ្នាំ២០១៧។
ការិយាល័យថវិកាជាតិ បានព្យាករណ៍ពី ឱនភាពថវិការសម្រាប់ឆ្នាំសារពើពន្ធ២០១៩ ថា មានចំនួន ៨៩៧ ពាន់លានដុល្លារ ដែលកើនឡើង ១៥ភាគរយធៀបនឹង ៧៧៩ ពាន់លានដុល្លារ កាលពីឆ្នាំមុនហើយបានប៉ាន់ប្រមាណថា ឱនភាពថវិការ នេះនឹងបន្តកើនដល់ ១ទ្រីលានដុល្លារ ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២២ ដោយសារតែការកើនឡើងនៃកម្មវិធីសំខាន់ ដូចជាសន្តិសុខសង្គម និងការថែទាំសុខភាព។
របាយការណ៍កាលពីថ្ងៃអង្គារ ក៏បានបង្ហាញថា បំណុលឯកជនរបស់ ប្រជាជនអាមេរិក មានចំនួន ១៣,៥ ទ្រីលានដុល្លារ នៅចុងឆ្នាំ២០១៨៕
RT