រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ២០តុលារ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។
សប្ដាហ៍នេះ ក្រសួងបានឲ្យដឹងថា ខេត្តភាគខាងជើង នឹងទទួលរងនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន រីឯភាគខាងត្បូងទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា។ ស្ថានភាពបែបនេះ ជារួម កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ក្នុងកម្រិពីខ្សោយ ទៅបង្គួរ ៕