ប្រយ័ត្ន​បន្តិច! បើនៅ​សុខៗ ឃើញ​សក់​ស្កូវ​នៅ​២​កន្លែង​នេះ បាន​ន័យ​ថា​ថ្លើម​កំពុង​មាន​បញ្ហា

ក្រៅ​ពី​មក​ពី​កត្តា​ហ្សែន និង​វ័យ​កាន់​តែ​ច្រើន ​ទម្លាប់​នៃ​ការ​រស់​នៅ ការ​ផឹក​​គ្រឿង​ស្រវឹង ​និង​ភាព​តានតឹង​រឿង​ការងារ​​ក៏​អាច​បណ្ដាល​ឱ្យ​​សក់​ប្រែ​ជា​ស្កូវ​ឆាប់។ ប៉ុន្តែ​កត្តា​ទាំង​អស់​នេះ​ក៏​មិន​ប្រាកដ​ថា​អាច​កើត​ឡើង​ដោយ​ផ្ទាល់​ដែរ តែ​វា​អាស្រ័យ​ទៅ​លើ​ស្ថានភាព​នៃ​​ផ្នែក​ណា​មួយ​នៃ​សរីរាង្គកាយ​របស់​មនុស្ស ​ជា​ពិសេស​ថ្លើម។ នៅ​ក្នុង​រាងកាយ​មនុស្ស ថ្លើម​មាន​មុខងារ​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រំលាយ​អាហារ​ និង​ការ​បញ្ចេញ​ជាតិ​ពុល​ពី​រាងកាយ។

យោង​តាម​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា ៩៥%​នៃ​ឈាម​ត្រូវ​បាន​បញ្ជូន​ទៅ​ហ្វូស៊ីល​នៃ​សក់​​គឺ​ដោយសារ​តែ​ថ្លើម។ ដូច្នេះ​ហើយមិន​ថា​សក់​ខ្មៅ​ ឬ​មាន​សុខភាព​ល្អ​ឬ​អត់ គឺ​អាស្រ័យ​ទៅ​លើ​ដំណើរ​ការ​នៃ​សរីរាង្គ​មួយ​នេះ​ហើយ។

សក់​ស្កូវ​នៅ​​ជើង​សក់​ទាំង​សង​ខាង

យើង​តែង​តែ​គិត​ថា​​ពេល​អាយុ​កាន់​តែ​ច្រើន ជើង​សក់​ទាំង​សង​ខាង​នឹង​ឡើង​ស​ទៅៗ។ ប៉ុន្តែ​​វា​ក៏​អាច​បណ្ដាល​មក​ពី​ការ​ព្រមាន​ទាក់​ទង​នឹង​រោគ​សញ្ញា​ជំងឺ​ថ្លើម​​ផង​ដែរ។ ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​នៅ​ជុំវិញ​ត្រចៀក​គឺ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ថ្លើម។ ដូច្នេះ​ហើយ នៅ​ពេល​មុខងារ​ថ្លើម​មាន​បញ្ហា ​វា​ក៏​បណ្ដាល​ឱ្យ​មាន​អ​សមតុល្យ​នៅ​ក្នុង​ឈាម ​ហើយ​ឈាន​ទៅ​ដល់​ការ​ធ្វើ​ឱ្យ​សក់​ដែល​នៅ​ម្ដុំ​ជើង​សក់​ប្រែ​ជា​ស្កូវ។

.ស្កូវ​នៅ​គល់​សក់

ប្រសិន​បើ​រឹម​សក់​របស់​អ្នក​ប្រែ​ជា​ស្កូវ អ្នក​ក៏​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ដែរ។ នេះ​ប្រហែល​មក​ពី​​មុខ​ងារ​ថ្លើម​ត្រូវ​គាំង​ សារធាតុ​ចិញ្ចឹម​ដែល​ត្រូវ​បាន​​បញ្ជូន​មក​នៅ​ផ្នែក​ខាង​លើ​បង្អស់​នៃ​ក្បាល​ក៏​មិន​មាន​កម្រិត​គ្រប់​គ្រាន់ បណ្ដាល​ឱ្យ​ឫស​សក់​ប្រែ​ជា​​ពណ៌​ស។

វិធី​បង្កើន​មុខ​ងារ​ថ្លើម​ឱ្យ​បាន​ល្អ

​ដើម្បី​ជៀសវាង​ជំងឺ​​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​ថ្លើម បើ​និយាយ​ពី​​​របបអាហារ​ សូម​បង្កើន​ការ​ញ៉ាំ​អាហារ​ដែល​ជួយ​បញ្ចុះ​កម្ដៅ និង​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​ថ្លើម ​ដូចជាបន្លែស្រស់ ​ត្រី​ សាច់​​ជាដើម​...។​ អាហារ​ទាំង​នេះ​​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​និងសារធាតុ​ចិញ្ចឹម​សំខាន់ៗ​ដទៃទៀត​ដែល​ជួយ​ស្តារ​កោសិកា​ថ្លើម​ឡើងវិញ​បាន​។​

ចំណែក​ការ​ញ៉ាំ​ស្រូវ​សាឡី​ក៏​អាច​ជួយ​បង្កើន​មុខងារ​បណ្ដេញ​ជាតិ​ពុល​ពី​ក្នុង​រាងកាយ​បាន​ដែរ ជា​ពិសេស​មុខ​ងារ​ថ្លើម។ អាហារ​ប្រភេទ​នេះ​ក៏​ជួយ​ការពារ​ថ្លើម​ឡើង​ក្ដៅ និង​ធ្វើ​ការ​មិន​ប្រក្រតី។

​ទាក់ទង​នឹងរបៀប​រស់នៅ ​វាចាំបាច់​ណាស់​ដែល​អ្នក​គ្រប់​គ្នា​ត្រូវ​កែ​សម្រួល​ពេល​វេលា​សម្រាក​ និង​ម៉ោង​ធ្វើការ​ឱ្យ​បាន​​ត្រឹម​ត្រូវ​ ចូល​គេង​ឱ្យ​បាន​គ្រប់គ្រាន់ ​ចៀសវាង​ការ​គេង​យឺត​យប់​ជ្រៅ។ លើសពីនេះ​ទៅ​ទៀត​​ អ្នក​ក៏​ត្រូវ​បង្កើន​ការ​ធ្វើ​លំហាត់​ប្រាណ​ឱ្យ​​បាន​ទៀង​ទាត់ ​ដើម្បីធ្វើ​ឱ្យ​រាង​កាយ​អាចបត់បែន​បាន ​ជួយ​ជំរុញ​ការ​រំលាយអាហារ ​និង​​បណ្ដេញ​ជាតិពុល​ពី​ខាង​ក្រៅ​បាន៕