វៀតណាម គ្រោងចំណាយថវិកា ១០ទៅ១១.៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ លើវិស័យថាមពល

វៀតណាម៖ យោងតាមសេចក្តីព្រាងចុងក្រោយ នៃផែនការមេអភិវឌ្ឍន៍ថាមពលលើទី៨ សេចក្តីព្រាងច្បាប់ដែលបានដាក់ជូនរដ្ឋាភិបាល ដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនាពេលថ្មីៗនេះ បានប៉ាន់ប្រមាណថា ប្រទេសនេះនឹងត្រូវការប្រាក់ចំនួន ៩៩.៣២-១១៥.៩៦ ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍន៍ផលិត និងបណ្ដាញបញ្ជូនអគ្គិសនី ក្នុងរយៈពេល ១០ ឆ្នាំនេះ។ 

បើគិតជាមធ្យមគឺប្រមាណជា ៨.៥៧-១០.១៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ នឹងត្រូវការសម្រាប់ការផលិតថាមពលនិងប្រមាណជា ១.៣៦-១.៤៤ ពាន់លានដុល្លារក្នុងមួយឆ្នាំទៀត សម្រាប់ការអភិវឌ្ឍន៍បណ្តាញអគ្គិសនី។

ផែនការមេអភិវឌ្ឍន៍វិស័យថាមពលថ្មីនេះ មានគោលបំណងលើកទឹកចិត្តដល់ការវិនិយោគលើ គម្រោងថាមពលកកើតឡើងវិញ ដោយមានប្រមាណជា ១១.៩-១៣.៤ ភាគរយនៃទិន្នផលអគ្គិសនីសរុបនៅឆ្នាំ ២០៣០ ដែលត្រូវបានផលិតចេញពី ថាមពលកកើតឡើងវិញ ជាពិសេសថាមពលព្រះអាទិត្យនិងខ្យល់ និងអាចឡើងរហូតដល់ ២៦.៥-២៨.៤ ភាគរយចាប់ពីឆ្នាំ ២០៤៥ ។ ផែនការនេះបង្ហាញថា ការផលិតថាមពលដើរដោយឧស្ម័ន ក៏នឹងត្រូវបានប្រើប្រាស់បន្ថែមទៀតដែរ។

ផែនការមេនេះ នឹងធ្វើឲ្យប្រទេសវៀតណាមអាចមានសមត្ថភាពផលិតថាមពលអគ្គិសនីសរុបចំនួន ១៣០,៣៧១ មេហ្គាវ៉ាត់នៅឆ្នាំ ២០៣០ និង ២៦១,៩៥១ មេហ្គាវ៉ាត់នៅឆ្នាំ ២០៤៥៕ VNExpress