សម្ដេចតេជោ ឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជាចំនួន១០០,០០០$ ក្រោយប្រកួតឈ្នះ ក្រុមកោះហ្គាំជាលើកទី២

រាជធានីភ្នំពេញ៖ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបង្ហោះសារអបអរសាទរ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំ ដោយលទ្ធផល កម្ពុជា ២ - កោះហ្គាំ ១។

សាររបស់សម្ដេចតេជោ៖ ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន ។

សម្ដេចតេជោ បានប្រកាសឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិកានេះសូមទទួលពី​ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ 

សម្ដេចតេជោ ក៏បានកោតសរសើរផងដែរចំពោះលោក  Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ។