កម្ពុជា នឹងរងឥទ្ធិពលនៃព្យុះ KOMPUSA ក្នុងសប្ដាហ៍នេះ

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៣ដល់១៩ ខែតុលា ឆ្នាំ​២០២១ ដោយបង្ហាញថា កម្ពុជានឹងរងឥទ្ធិពលនៃព្យុះ KOMPUSA ដែលពេលនេះកំពុងឆ្លងកាត់ប្រទេសហ្វីលីពីន ។ 

បន្ថែមពីនេះ កម្ពុជាក៏នឹងរងឥទ្ធិពលនៃខ្យល់មូសុងនិរតីខ្លាំង និងប្រព័ន្ធនៃសម្ពាធទាប ផងដែរ ដែលនឹងបណ្ដាលឲ្យមានភ្លៀងធ្លាក់តាមបណ្ដាខេត្តមួយចំនួន។