លោក សឿន ប៊ុនធឿន ត្រូវបានដកចេញពីតំណែង អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក

រាជធានីភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ដោយសម្រេចដកតំណែង លោកវរសេនីយ៍ឯក សឿន ប៊ុនធឿន មានអត្តលេខ៦៤៨៦៨ ពីអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ឱ្យមកជា មន្ត្រីធម្មតា។ 

ការសម្រេចដកតំណែងនេះ ជាការអនុវត្តវិន័យចំពោះ លោកវរសេនីយ៍ឯក សឿន ប៊ុនធឿន ដោយសារមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

សូមជម្រាបជូនដែរថាកន្លងមក លោកវរសេនីយ៍ សឿន ប៊ុនធឿន បានប្រព្រឹត្តល្មើសវិន័យ ដោយបានធ្វើការបាញ់បោះសេរីនៅក្នុងមូលដ្ឋានខេត្តកណ្តាល ហើយមិនព្រមចូលខ្លួនតាមការកោះហៅរបស់ប្រធានអង្គភាព៕