អារម្មណ៍ល្អឬមិនល្អ គឺអាស្រ័យទៅលើអ្នកខ្លួនឯងជាអ្នកបង្កើត ថាតើអ្នកបានធ្វើអ្វី និងបាននិយាយអ្វីខ្លះ ដើម្បីឲ្យអារម្មណ៍របស់អ្នកបានសប្បាយរីករាយ និងមានថាមពលជារៀងរាល់ថ្ងៃ។ អ្នកប្រាកដជាពិបាក ហើយក៏មិនដឹងថាត្រូវនិយាយអ្វីមកកាន់ខ្លួនឯងជារៀងរាល់ព្រឹកដើម្បីបង្កើតឲ្យមានអារម្មណ៍ដែរ។
ដូច្នេះ សំណួរខាងក្រោមនេះនឹងជួយអ្នកឲ្យមានអារម្មណ៍ស្រស់ថ្លា និងមានផលិតភាពបានកាន់តែច្រើន:
១ តើអ្វីដែលខ្ញុំគួរតែគិតនៅក្នុងថ្ងៃនេះ?
ភាគច្រើនអារម្មណ៍មិនល្អ ច្រើនតែងតែកើតមានឡើងនៅពេលដែលអ្នកធ្វើអ្វីមួយមិនច្បាស់លាស់ ធ្វើការងារពីរបីក្នុងពេលតែមួយធ្វើការលឿនៗ និងធ្វើការឲ្យតែរួចពីដៃជាដើម។ ដោយផ្អែកលើបញ្ហាទាំងអស់នេះហើយ ទើបអ្នកត្រូវរៀបចំផែនការ ឬកាលវិភាគមួយថាត្រូវធ្វើអ្វីខ្លះនៅក្នុងថ្ងៃនីមួយៗ ដើម្បីបង្កើតភាពច្បាស់លាស់សម្រាប់ខ្លួនឯង និងដើម្បីកាត់បន្ថយភាពស្មុគស្មាញ ភាពស៊ាំញ៉ាំ ឬអារម្មណ៍មិនល្អជាដើម។
ម្យ៉ាងទៀត នៅពេលដែលអ្នកខ្លួនឯងថា តើថ្ងៃនេះខ្ញុំគួរតែធ្វើអ្វីខ្លះដើម្បីឲ្យការងារខ្ញុំទទួលបានប្រសិទ្ធភាព? នោះសំណួរទាំងនោះ នឹងបង្ហាញផ្លូវឲ្យអ្នកបានដឹងភ្លាមៗថាអ្នកត្រូវធ្វើអ្វី។ យ៉ាងណាមិញ ទោះបីជាផែនការរបស់អ្នកមិនមែនជាផែនការមួយដ៏អស្ចារ្យក៏ដោយ ប៉ុន្តែវាជួយចង្អុលបង្ហាញឲ្យអ្នកបានដឹងថា អ្នកត្រូវធ្វើអ្វីមុន ធ្វើអ្វីបន្ទាប់ ទៅតាមរបៀបរវាវៈដែលអ្នកបានកំណត់ ជាជាងដែលអ្នកធ្វើវាទាំងភាពច្របូកច្របល់ និងមិនច្បាស់លាស់។
លើសពីនេះ បន្ទាប់ពីអ្នកសម្រេចចិត្តថាត្រូវធ្វើការងារណាមួយនៅក្នុងថ្ងៃនេះ អ្នកគួរតែយកចិត្តទុកដាក់ទៅលើការងារនោះមួយមុខបានហើយមិនត្រូវធ្វើការងារនេះ ហើយគិតពីបញ្ហាផ្សេងនោះទេ ព្រោះវាអាចជះឥទ្ធិពលទៅលើការងាររបស់អ្នកគឺការងាររបស់អ្នកអាចមិនបញ្ចប់ ឬធ្វើវាមិនបានល្អជាដើម។
២ តើខ្ញុំអរគុណអ្វីខ្លះនៅក្នុងថ្ងៃនេះ?
អ្នកត្រូវអរគុណខ្លួនអ្នកសមត្ថភាពរបស់អ្នក ខួរក្បាលរបស់អ្នក ការខិតខំប្រឹងប្រែងរបស់អ្នក ភាពរឹងមាំរបស់អ្នក និងសុខភាពរបស់អ្នកព្រោះដោយសារតែពួកវាទើបអ្នកអាចទទួលបាននូវសម្ធិផលនូវស្នាដៃដែលអ្នកប្រាថ្នាចង់បាន។ ដូច្នេះចូរអ្នកអរគុណរាល់អ្វីៗដែលបានជួយអ្នកឲ្យរួចផុតពីបញ្ហារួចផុតពីភាពហ្មងសៅ និងរួចផុតពីអារម្មណ៍មិនដាច់ស្រឡះ ដែលអ្នកមានហើយបង្ហាញនូវការអរគុណនេះមកកាន់ខ្លួនឯងជារៀងរាល់ព្រឹក ដើម្បីឲ្យអារម្មណ៍របស់អ្នកមានភាពធូរស្បើយនិងមានថាមពលក្នុងការបោះជំហានទៅមុខទៀត។
៣ តើនរណាដែលខ្ញុំត្រូវអរគុណនៅក្នុងថ្ងៃនេះ?
អ្នកត្រូវអរគុណខ្លួនអ្នក សមត្ថភាពរបស់អ្នក ខួរក្បាលរបស់អ្នក ការខិតខំប្រឹងប្រែងរបស់អ្នក ភាពរឹងមាំរបស់អ្នកនឹងសុខភាពរបស់អ្នក ព្រោះដោយសារតែពួកវាទើបអ្នកអាចទទួលបាននូវសម្ធិផល នូវស្នាដៃដែលអ្នកប្រាថ្នាចង់បាន។ដូច្នេះ ចូរអ្នកអរគុណរាល់អ្វីៗដែលបានជួយអ្នកឲ្យរួចផុតពីបញ្ហា រួចផុតពីភាពហ្មងសៅនិងរួចផុតពីអារម្មណ៍មិនដាច់ស្រឡះដែលអ្នកមានហើយបង្ហាញនូវការអរគុណនេះ មកកាន់ខ្លួនឯងជារៀងរាល់ព្រឹកដើម្បីឲ្យអារម្មណ៍របស់អ្នកមានភាពធូរស្បើយនិងមានថាមពលក្នុងការបោះជំហានទៅមុខទៀត៕