១. បើមិនមែនរបស់អ្នកកុំយកវា
បើមិនមែនរឿងត្រឹមត្រូវ កុំធ្វើវា
បើមិនមែនរឿងពិត កុំនិយាយវា
បើអ្នកមិនដឹង បិទមាត់!
២. អ្នកដែលមិនដឹងថាពេលណាទៅគ្រប់គ្រាន់ អ្នកនោះហើយគឺជាអ្នកក្រ។
៣. បើដួល៧ដង ត្រូវក្រោកឈរ៨ដង។
៤. ថ្ងៃណាដែលអ្នកសម្រេចចិត្តធ្វើអ្វីមួយ ថ្ងៃនោះជាថ្ងៃសំណាងរបស់អ្នក។
៥. រឿងសំខាន់បំផុតនៃជីវិតរបស់អ្នក មិនមានកើតឡើងពីរដងទេ។
៦. បទពិសោធន៍គឺជាថ្នាក់រៀនដ៏មានតម្លៃបំផុត ប៉ុន្តែមនុស្សល្ងង់ខ្លៅបែរជាមិនរៀនសូត្រពីអ្នកដទៃ។
៧. សត្វចាបដែលកំពុងហើរពីក្រោយសត្វស្ទាំងវាគិតថា ស្ទាំងកំពុងតែរត់គេចពីខ្លួន (មនុស្សល្ងង់ ដែលតែងគិតថាខ្លួនខ្លាំងជាងអ្នកដទៃឬឆ្លាតជាង)។
៨. មនុស្សតែងតែវាយតម្លៃអ្វីមួយដោយផ្អែកលើបទពិសោធន៍ខ្លួន ប៉ុន្តែពួកគេមិនដែលដឹងពីភាពធំធេងរបស់ពិភពលោកខាងក្រៅទេ។
៩. សូម្បីមនុស្សល្ងង់សុទ្ធក៏យ៉ាងហោចណាស់ មានទេព្យកោសល្យពិសេសមួយដែរ។
១០. អ្នកមិនអាចធ្វើអ្វីមួយជោគជ័យ ដោយគ្មានការលះបង់នោះទេ។
១១. គ្រប់មនុស្សតែងតែមានកំហុស៕