សិស្សកម្ពុជា១ក្រុម ទទួលបានពានរង្វាន់ពីកម្មវិធីប្រកួតប្រជែងអន្តរជាតិផ្នែកបច្ចេកវិទ្យា e-ICON នៅសាធារណរដ្ឋកូរ៉េ

រាជធានីភ្នំពេញ៖ អបអរសាទរសិស្សានុសិស្សតំណាងព្រះរាជាណាចក្រកម្ពុជាចំនួន០១ ក្រុម ទទួលបានពានរង្វាន់ពីកម្មវិធីប្រកួតប្រជែងអន្តរជាតិផ្នែកបច្ចេកវិទ្យា e-ICON លើកទី១១ នៅសាធារណរដ្ឋកូរ៉េ។

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសម្របសម្រួលពីនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានបញ្ជូនសិស្សចំនួន០៦រូប ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងស្ដីពី 11th e-Learning International Contest of Outstanding New Ages (e-ICON) ក្រោមប្រធានបទ "បង្កើតកម្មវិធីទូរស័ព្ទដៃជាឧបករណ៍ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៧ ឬ ទី១៣ (SDG7 or SDG13)" ចាប់ពីថ្ងៃទី១៧ ខែឧសភា ដល់ ២៧ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអេឡិចត្រូនិក។ 

កម្មវិធីនេះ ប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីជំរុញដល់ការអភិវឌ្ឍ និងប្រើប្រាស់ ICT ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រង និងឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់សកលោកនាពេលបច្ចុប្បន្ននេះ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ បណ្ដុះស្មារតីចេះរៀនធ្វើការងារជាក្រុម មានជំនាញភាពជាអ្នកដឹកនាំកម្រិតសាកល និងផ្លាស់ប្ដូរបទពិសោធន៍ឱ្យគ្នាទៅវិញ។

ជាលទ្ធផលក្រុមសិស្សកម្ពុជា០១ក្រុម ទទួលបានជ័យលាភីលេខ២ ដែលបានបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Change! ៖

១.យុវសិស្ស លី ឧត្តមនាថ សិស្ស វិទ្យាល័យព្រះយុគន្ធរ (កម្មវិធី E2STEM Education)

២.យុវសិស្ស ហឿន ម៉ាណែត សិស្ស វិទ្យាល័យព្រះយុគន្ធរ (កម្មវិធី E2STEM Education)