ភ្លេចខ្លួន ជិតដាច់ឆ្នាំ! ក្រឡេកមើលឃ្លាខ្លះរំលឹកអ្នករឿងអាចធ្វើត្រៀមឆ្នាំថ្មី


ពិតមែនគឺនៅសល់រយៈពេល៣ខែទៀតនឹងដាច់ឆ្នាំ ចូលទៅឆ្នាំ២០២២។ ទន្ទឹមនឹងនេះ យើងក៏អាចក្រឡេកមកមើលខ្លួនឯងបណ្តើរៗថា២០២១នេះ បានធ្វើ និងសម្រេចបានអ្វីខ្លះ? អ្វីដែលត្រូវធ្វើបន្ត? និងអាចមានសំណួរសួរខ្លួនឯងពីគោលដៅដែលត្រូវធ្វើនៅឆ្នាំថ្មី-ល-។ ជាមួយគ្នានេះ សម្រង់សម្តីពីអ្នកត្រៀមឆ្នាំថ្មីប៉ុន្តែជារបៀបមិនបង្ហាញឈ្មោះ (Anonymous) ក៏បានបង្ហាញដូចខាងក្រោមនិងអាចជាគំនិតផងដែរសម្រាប់ត្រៀមឆ្នាំថ្មី។ តើប្រិយមិត្តជាអ្នកចូលចិត្តឬគោលដៅស្រដៀងនឹងឃ្លាមួយណាដែរ?

“ក្តីសុបិន្តនឹងក្លាយជាការពិតបើយើងមានឆន្ទៈក្នុងការធ្វើវាឱ្យសម្រេច” ។

“រៀបចំផែនការជាជំហានទីមួយ កែប្រែគំនិតដែលមានទៅជារឿងពិតដែលអាចកើតឡើង”។

“ត្រៀមសម្រាប់ឆ្នាំថ្មី និងឱកាសថ្មីសម្រាប់យើងបន្តធ្វើគោលដៅឱ្យសម្រេចបាន” ។

“មិនខ្វល់ថាសម្រេចបានតិចឬច្រើនប៉ុន្តែឥលូវគឺដឹងថាទៅផ្លូវណា”។

“ឆ្នាំថ្មី? ទំព័រថ្មី?ជាមនុស្សថ្មី? ឬមនុស្សដដែល? មិនសំខាន់ សំខាន់គឺ ខ្ញុំជាអ្នកបង្កើតវាហើយជម្រើសគឺខ្ញុំជាអ្នកជ្រើសដើរ “។

“នៅតែអាចអភិវឌ្ឍគំនិត ទម្លាប់និងសកម្មភាពប្រចាំថ្ងៃ ដើម្បីទៅរកអ្វីដែលចង់បាន” ។

“ខ្ញុំមិនចាស់ពេកទេ ក្នុងការបង្កើតខ្លួនឯងជាមនុស្សថ្មី”។

“ជិតដល់ឆ្នាំថ្មី គឺមិនមែនជាឆ្នាំថ្មីទេខ្ញុំចង់សម្តៅថា គឺខ្ញុំនឹងក្លាយជាមនុស្សថ្មី”។

“ចក្ខុវិស័យច្បាស់ រួមផែនការសកម្មភាពច្បាស់លាស់នឹងផ្តល់អ្នកនូវទំនុកចិត្ត ហើយកម្លាំងជម្រុញដ៏អស្ចារ្យ”។

“អ្វីក៏ដោយដែលខ្ញុំរុញរា ខ្លាចខ្ញុំនឹងធ្វើវានៅឆ្នាំថ្មីនេះទាំងអស់”។

ឆ្នាំថ្មី សូមឱ្យរវល់ច្រើន ហើយគ្មានពេលស្អប់ច្រណែន ឬស្តាយទេ”។

“ខែថ្មី ចាប់ផ្តើមថ្មីគោលគំនិតថ្មី ផ្តោតរឿងថ្មី គោលដៅថ្មី លទ្ធផលថ្មី”។

“បរាជ័យពុំមែនជារឿងផ្ទុយពីជោគជ័យទេវាជាផ្នែកមួយនៃជោគជ័យ”៕