ស្វែងយល់ពី URL Shortener និងសារៈប្រយោជន៍របស់វា

បច្ចេកវិទ្យា៖ កម្មវិធីឬសេវាបង្រួម URL ឬហៅថា URL Shortener ត្រូវបានគេស្គាល់ថាជាកម្មវិធីដែលអាចបង្រួម ​URL ពីវែង ឲ្យទៅជា ខ្លី។ វាហាក់ដូចជាសេវាដ៏សាមញ្ញមួយប៉ុន្តែវាគឺជាអាចជះឥទ្ធិពលយ៉ាងខ្លាំង ដល់កិច្ចប្រឹងប្រែងផ្នែកទីផ្សាររបស់លោកអ្នក។

URL = Uniform Resource Locator មានន័យថាជា តំណភ្ជាប់របស់គេហទំព័រ

URL Shortener ត្រូវបានគេប្រើយ៉ាងទូលំទូលាយអស់រយៈពេលជាច្រើនឆ្នាំ។ ឧបករណ៍ទាំងនេះទទួលបានប្រជាប្រិយភាពក្នុងចំណោមអ្នកប្រើប្រាស់ Twitter ។

កម្មវិធីបង្រួម URL គឺអាចផ្លាស់ប្តូរ URLពីវែងទៅជាតំណភ្ជាប់មួយដែលខ្លីជាង ដែលងាយអាន។ នៅពេលអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ខ្លី នោះវានឹងបញ្ជូនបន្តដោយស្វ័យប្រវត្តិទៅកាន់URL ដើមដែលត្រូវបានបង្រួមនោះ។ 

URL របស់វិបសាយជាទូទៅមានទម្រង់វែង តើមានមនុស្សប៉ុន្មាននាក់ដែលអាចចងចាំអាសយដ្ឋានគេហទំព័រវែងជាពិសេសប្រសិនបើវាមានតួអក្សរនិងនិមិត្តសញ្ញាច្រើន និងពេលខ្លះមានជាអក្សរយូនីកូដទៀត? បើគិតអំពី URL ខ្លីវិញ សម្រាប់អាសយដ្ឋានគេហទំព័រដ៏វែងរបស់អ្នកតើវាមានភាពងាយស្រួលយ៉ាងណា? 

សូមងានបន្ថែម - វិបសាយ URL Shortener ដែលពេញនិយម


សារៈប្រយោជន៍

សម្រាប់អ្នកបង្កើតជាមាតិកាលើក្នុងសង្គមអនឡាញ ការប្រើURL ខ្លីគឺជាការជម្រុញដល់ការប្រើប្រាស់របស់អ្នកអាន វាធ្វើឱ្យ URL របស់អ្នកលេចធ្លោដោយងាយស្រួលប្រើនិងខ្លី។  URL ខ្លីអាចធ្វើឱ្យតំណភ្ជាប់របស់អ្នកកាន់តែងាយចំណាំ។

វាមិនត្រឹមតែអនុញ្ញាតឱ្យមនុស្សចងចាំ និងបង្កើនការចែករំលែកតំណភ្ជាប់របស់អ្នក ជាមួយអ្នកដទៃបានយ៉ាងងាយស្រួលប៉ុណ្ណោះទេ វាក៏អាចធ្វើឱ្យប្រសើរឡើងនូវការចូលមើលមាតិការបស់អ្នកឲ្យពេញនិយមផងដែរ។

ជាក់ស្តែងបន្ថែមទៀតកម្មវិធី URL ខ្លី ក៏ងាយស្រួលក្នុងតាមដានរាល់ប្រតិបត្តិការរបស់អ្នកប្រើប្រាស់(Tracking)  ដែលចុចលើតំណភ្ជាប់នោះបន្ថែមពីនេះ វាមើលទៅគឺមានភាពជាអ្នកជំនាញវិជ្ជាជីវៈច្បាស់