ខេត្តកណ្ដាល៖ ប្រមុខរាជរដ្ឋាភិបាល បានច្រានចោលសំណើរបស់ក្រុមហ៊ុន សំណង់ ឈ្នះ ឈ្នះ ដែលបានស្នើសុំទិញដីបឹងទំហំជាង ១០០០ហិកតា ស្ថិតនៅឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល។ នេះបើយោងតាម សជណលេខ ៤៦៨ ដែលចេញផ្សាយដោយទីស្ដីការគណៈរដ្ឋមន្រ្តី។
ករណីសំណើខាងលើនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សម្រេចថា៖
- រក្សាទីតាំងដែលក្រុមហ៊ុនសំណង់ខាងលើបានស្នើទិញជា រក្សាទុកជាផ្ទៃបឹងធម្មជាតិ ដើម្បីប្រយោជន៍សាធារណៈ។
- ត្រូវរក្សាទុកបឹងនេះ និងរកវិធីដើម្បី ជីកផ្ទៃបឹងឲ្យបានជ្រៅដើម្បីរក្សាទឹកទុក
- ហាម ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកណ្ដាល មិនឲ្យមានការដាក់សំណើនៅតំបន់នេះមកទៀត៕