រឿងខ្លះដែលអ្នកគួរមាន សម្រាប់បង្កើនទំនុកចិត្តខ្លួនឯង និងជារឿងដែលគួរនិយាយប្រាប់ខ្លួនឯង


ទំនុកចិត្តលើខ្លួនឯងជារឿងសំខាន់មួយផងដែរនៅក្នុងជីវិត ក្នុងការឈានទៅដល់គោលបំណងណាមួយដែលបានប៉ងប្រាថ្នា។ ទំនុកចិត្តអាចវិវឌ្ឍជានិច្ចជាកាលបាន តែពេលខ្លះក៏ត្រូវជួបបញ្ហា ឧបសគ្គខ្លះៗផងដែរដូចជាអារម្មណ៍មិនល្អពីខាងក្រៅ ឬមជ្ឈដ្ឋានជុំវិញខ្លួនជាដើម។ យ៉ាងណាក្តីការអភិវឌ្ឍទំនុកចិត្តខ្លួនឯងជារឿងល្អគួរមួយដែលមនុស្សគ្រប់គ្នាគួរមានសម្រាប់ដុសខាត់ជាជំនាញ ឬអ្វីមួយទៅសម្រេចអ្វីមួយជាគោលដៅដែលបានដៅទុក។ ជាចំណុចមួយចំនួនគួរនិយាយប្រាប់ខ្លួនឯង និងជាបទពិសោធពីមនុស្សដែលអាចជម្នះឧបសគ្គហើយបង្កើនទំនុកចិត្តដល់ខ្លួនឯងនោះត្រូវបានបង្ហាញដូចខាងក្រោមនេះ៖

. អ្នកមាន និងបំពេញគោលដៅរបស់អ្នក

ការប្រៀបធៀបអ្នកនិងអ្នកផ្សេងៗពិតណាស់នឹងធ្វើឱ្យមានអារម្មណ៍អាក់អន់ចិត្តច្រើន ប៉ុន្តែផ្ទុយទៅវិញ គឺទាំងនោះជាគោលដៅនឹងអ្វីដែលរូបគេមាននិងត្រូវធ្វើ សម្រេចបាន ​និងព្យាយាមសម្រេចដូចអ្នកដែរ ដោយពេលខ្លះពួកគេចេញធ្វើមុន ឬមានឱកាសល្អ។ ដូចនេះ បកមកវិញ គឺអ្នកក៏ដូចគ្នា គឺដូចត្រង់ថាអ្នកក៏មានគោលដៅផ្ទាល់របស់អ្នកដែរ ហើយព្យាយាមសម្រេចវា។ អ្នកក៏នៅតែអាចរៀនសូត្រពីមនុស្សគ្រប់គ្នាដើម្បីជាបទពិសោធក្នុងការធ្វើកិច្ចការ ប៉ុន្តែពុំមែនជាការប្រៀបធៀបដើម្បីបង្អាក់ទំនុកចិត្តដែលមានក្នុងខ្លួនឡើយ។

២. ធ្វើល្អចំពោះខ្លួនឯងខ្លះ

ចំណុចនេះសម្តៅទៅលើការផ្តល់ក្តីស្រលាញ់ ដែលភាគច្រើនអ្នកផ្តល់ទៅដល់មនុស្សគ្រប់គ្នាហើយទន្ទឹមនោះក៏មិនគួរភ្លេចមនុស្សម្នាក់ដែលតែងនៅក្បែរអ្នក ពេលជួបទុក្ខលំបាកពេលជួបបញ្ហា ពេលជួបក្តីរីករាយនោះគឺខ្លួនអ្នកនេះហើយ។អាចសរសេរឡើងពី៣ចំណុចដែលអ្នកចូលចិត្តអំពីខ្លួនឯង រួចអាចស្វែងរកពេលខ្លះផ្តល់ក្តីសុខសុភមង្គលដល់រូបអ្នក ក្នុងន័យដើម្បីជម្នះលើគំនិតអវិជ្ជមានណាមួយដែលកើតឡើង ជាការបង្អាក់ការអភវិឌ្ឍខ្លួនឬជារឿងពុំមានប្រយោជន៍ដល់ការអភិវឌ្ឍខ្លួនជាដើម។ 

. រៀនធ្វើ ទោះបីខុសខ្លះ

មែនហើយពុំមាននរណាម្នាក់កើតមកចេះស្ទាត់ជំនាញភ្លាមតែម្តងនោះទេដែលចំណុចនេះគឺសម្តៅសាមញ្ញាទៅលើការសាកល្បងធ្វើ ទោះបីជាមានកំហុសខ្លះក៏ដោយ។អ្នកអាចចាំថា គោលដៅគឺធ្វើឱ្យអ្នកបានប្រសើរជាងមុន អភវិឌ្ឍខ្លួនឯងបានល្អទៅមុខជាងមុន ពោលគឺពុំមែនជាការរំពឹងឱ្យល្អឥតខ្ចោះនោះទេដែលការរំពឹងនោះគឺអាចធ្វើឱ្យយើងបាត់ភាពជឿជាក់ទៅវិញ។ 


. មនុស្សគ្រប់គ្នាតែងមានកំហុសក្នុងការចាប់ផ្តើម

អ្នកអាចជួបកំហុសខ្លះប៉ុន្តែគឺដើម្បីរៀន និងរីកចម្រើនទៅមុខ ពុំមែនជាការបន្ទោសខ្លួនឯងឬបំបាត់ភាពជឿជាក់ខ្លួនឯងនោះទេ។ មនុស្សគ្រប់គ្នាដែលបានប្រសើរ ព្រោះពួកគេធ្លាប់ជួបឆ្លងកាត់រឿងទាំងនោះហើយរៀនសូត្រពីកំហុសនោះដើម្បីអភិវឌ្ឍខ្លួនបានប្រសើរ។

. ផ្តោតលើអ្វីដែលអ្នកអាចកែប្រែបាន ហើយរីករាយ

ប្រាកដណាស់អ្នកនឹងបានរីកចម្រើនខ្លាំងប្រសិនបើអ្នកយល់ព្រមធ្វើអ្វីដែលអ្នកអាចធ្វើបាន ដោយពុំប៉ងប្រាថ្នាអ្វីដែលហួសពីសមត្ថភាពអ្នកខ្លាំង។ជំនួសពីការខ្វល់ខ្វាយនូវរឿងដែលអ្នកធ្វើពុំកើត ឬមិនអាចបានហេតុអ្វីមិនផ្តោតលើគុណភាពពីអ្វីដែលអ្នកអាចធ្វើបាន ហើយមានទំនុកចិត្តទៀតនោះ? ជាមួយគ្នានោះ ការចំណាយពេលនឹងអ្វីដែលអ្នកចូលចិត្ត រីករាយនឹងធ្វើក៏ជាគុណប្រយោជន៍ពិសេសធ្វើឱ្យអ្នកមានទំនុកចិត្តលើខ្លួនឯងបានល្អប្រសើរផងដែរ។ មិនថាធ្វើម្ហូបជួសជុលរបស់របរ សរសេរសៀវភៅ ច្នៃរបស់លក់ អ្វីដែលអ្នករីករាយ ហេតុអ្វីមិនធ្វើវា ហេតុអ្វីមិនបង្ហាញសមត្ថភាពអ្នកឡើង?

. អបអរសាទរជោគជ័យរបស់អ្នក

ក្រោកពីគេង ឬមួយដល់ពេលគេងអ្នកគូសធីកលើចំណុចណាខ្លះដែលអ្នកបានសម្រេចកិច្ចការប្រចាំថ្ងៃដូចនេះវាជាជោគជ័យមួយសម្រាប់អ្នក ហេតុនេះក៏គួរមានរង្វាន់ខ្លះដែរសម្រាប់ខ្លួនឯង។ អបអរ និងផ្តល់រង្វាន់ទៅលើកិច្ចដែលបានខំប្រឹងប្រែង នឹងជួយលើកទឹកចិត្តអ្នកបានប្រសើរអារម្មណ៍ល្អប្រសើរនឹងកើតឡើង ហើយទំនុកចិត្តអ្នកក្នុងការធ្វើការបន្ទាប់នឹងអភវិឌ្ឍជាលំដាប់៕