វិធីខ្លះ ជួយនាំអ្នកផ្តោតសំខាន់លើគោលដៅជីវិត មិនឱ្យខ្ជះខ្ជាយពេលវេលា


គោលដៅជីវិតគឺសំខាន់សម្រាប់មនុស្សម្នាក់ៗ ដោយហេតុថា វាជាចំណែកនៃការបំពេញអត្ថន័យឱ្យបុគ្គលម្នាក់ៗក៏ដូចជាបញ្ជាក់ពីបំណងប្រាថ្នា និងសេចក្តីខិតខំព្យាយាមរបស់ម្នាក់ៗផងដែរ។ តែយ៉ាងណា គោលដៅជីវិតមួយសម្រេចបានលុះណាតែមានការព្យាយាមសកម្មភាពប្រចាំថ្ងៃ ទើបអាចទៅដល់បាន ព្រោះជាគោលដៅធំ ដែលត្រូវការពេលវេលាហើយទន្ទឹមនឹងនោះក៏ត្រូវជួបឧបសគ្គខ្លះផងដែរ ហេតុនេះ ចំណុចខ្លះៗក៏ត្រូវបានលើកបង្ហាញជាជំនួយស្មារតីដូចខាងក្រោមនេះ៖

.សរសេរចេញនូវអ្វីជាគោលដៅហើយដាក់វាក្បែរៗអ្នក

ដើម្បីផ្តោតអារម្មណ៍អ្នកទៅលើគោលដៅជីវិតវាជារឿងចាំបាច់ផងដែរក្នុងការរំលឹកខ្លួនអ្នកប្រចាំថ្ងៃអំពីអ្វីទៅជារឿងសំខាន់បំផុតសម្រាប់អ្នក? រៀនពិចារណាពីអ្វីដែលសំខាន់ក្នុងជីវិតអ្នក ដៅជាគោលដៅ ឧទាហរណ៍ អ្នកអាចសួរខ្លួនឯងអ្វីទៅជារឿងសំខាន់បំផុតសម្រាប់ខ្ញុំនៅឆ្នាំនេះ? អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុត? Projectក្នុងក្រុមការងារខ្ញុំ? គ្រួសារខ្ញុំ? សុខមាលភាពនិងការសិក្សាខ្ញុំ? ឬមួយលុយកាក់សម្រាប់វិនិយោគ? សរសេរវាចេញឡើងរួចរួចរកចំណុចសំខាន់៤ ទៅ៥ចំណុច ជាចំណុចសំខាន់បំផុត ចម្លងវាចេញដាក់លើSticker ឬNote បិទវានៅកន្លែងដែលអ្នកអាចឃើញញឹកញាប់ ដូចនេះ ពេលដែលអ្នកចំណាយពេលវេលាណាមួយច្រើនវាជួយរំលឹកអ្នកអំពីគោលដៅសំខាន់ទាំងនោះវិញ។

២. ដៅចំណុចណាខ្លះ ដែលច្រើននាំអ្នកឃ្លាតឆ្ងាយពីគោលដៅ

ចំណុចនេះគឺដើម្បីកាត់ចោលរឿងខ្លះដែលនាំអ្នកខាតពេល ឬពុំមានប្រយោជន៍អ្វីឡើយដល់គោលដៅសំខាន់ក្នុងជីវិត។ ដូចនេះ ដើម្បីកុំឱ្យខ្ជះខ្ជាយពេលវេលាអ្នកគួរកាត់រឿងនោះខ្លះ ហើយមានពេលផ្តោតលើចំណុចតូចៗដែលជាស្ពានទៅដល់គោលដៅសំខាន់វិញ។


. ឈប់ធ្វើរឿងច្រើនក្នុងពេលតែមួយ

ពេលខ្លះ ធ្វើរឿងច្រើនពេកសម្រាប់គោលដៅច្រើនក្នុងពេលតែមួយជាលទ្ធផលពុំគាប់ប្រសើរទៅដល់ប្រសិទ្ធិភាពសម្រាប់គោលដៅនោះទេ។ ជំនួសវិញអ្នកអាចចេញកាលវិភាគរឿងណាដែលគួរធ្វើមុនជាអាទិភាពសម្រាប់គោលដៅសំខាន់តែមួយសិនរឿងណាដែលអាចឆ្លើយតបភ្លាមៗបាន និងកំណត់ដឹងរឿងណាដែលត្រូវការពេលសមស្របដើម្បីសម្រេច។ បែងចែករឿងទាំងបីនោះបាន រួចផ្តោតពេលធ្វើ គោលដៅសំខាន់ណាតែមួយឱ្យបានចប់សព្វគ្រប់តាមដំណាក់កាលសឹមបន្តគោលដៅមួយទៀត នោះអ្នកនឹងឃើញពីគុណភាពទៅលើគោលដៅមួយនោះ។

. មានវិន័យ

ពេលខ្លះគោលដៅក៏ត្រូវបានរំខានផងដែរពីសកម្មភាពផ្សេងៗប្រចាំថ្ងៃដែលនាំឱ្យឃ្លាតចាកពីផ្លូវដែលត្រូវទៅដល់គោលដៅ។ ដូចនេះ ត្រឡប់មកសួរខ្លួនឯង បើអ្នកពិតជាចង់បានគោលដៅនោះពិតប្រាកដមែនគឺវិន័យគួរតែមកចូលរួមក្នុងដំណើរនោះ ទើបអាចក្រើនរំលឹកប្រាប់អ្នកមិនឱ្យប្រហែសភ្លេចខ្លួនចេញពីកិច្ចការដែលបានដៅទុករួចមកហើយ។ម្យ៉ាងទៀត វិន័យក៏បង្កើតជាទម្លាប់មួយ ដែលនឹងប្រាប់ពីលទ្ធផលអនាគតដល់អ្នកផងដែរ។

. ជម្រះរឿងមិនល្អ

ពេលខ្លះនៅក្នុងសកម្មភាពប្រចាំថ្ងៃ ដែលជាដំណើរទៅកាន់គោលដៅអ្នក ក៏ត្រូវជួបបញ្ហខ្លះផងដែរដូចជាបញ្ហាខ្វះខាតថវិកា កង្វះខាតការគាំទ្រផ្នែកស្មារតី ឬមួយជាការរិះគន់ជាដើម-ល-។ ដូច្នេះ អ្នកនៅតែអ្នកនៅតែអាចស្តាប់យោបល់ពីមនុស្សគ្រប់គ្នា អាចពិចារណា ថ្លឹងថ្លែងអ្វីដែលសមស្របនឹងស្ថានភាពអ្នករួចសម្រេចបន្តធ្វើវាតាមសមត្ថភាព និងបញ្ញារបស់អ្នក បើរឿងទាំងនោះជារឿងត្រឹមត្រូវ និងជារឿងដែលត្រូវធ្វើ។ ការអត់ធន់នឹងការលំបាក ការរក្សាជំហរសកម្មភាពសម្រាប់ទៅគោលដៅជីវិតជាប្រចាំថ្ងៃអ្នកនឹងអាចសម្រេចវាបាន ទៅតាមពេលវេលារបស់គោលដៅ គួបផ្សំនឹងការខំប្រឹងប្រែងជាប្រចាំរបស់អ្នក៕