រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចការសាងសង់បានប្រមាណជា ៣៨ភាគរយ

រាជធានីភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននឹងកំពុងជម្រុញពន្លឿនការអនុវត្តគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១  ដែលមកដល់ពេលនេះ សម្រេចបានប្រមាណជា ៣៨% ហើយ។ 

គម្រោងនេះ មានសមត្ថភាពអាចផលិតទឹកស្អាតបាន 195,000ម3/ថ្ងៃ  ដើម្បីបំពេញសេចក្តីត្រូវការទឹកស្អាត ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ 

សូមជម្រាបជូនដែរថា គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ ត្រូវបានសាងសង់ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុប និងការអនុវត្តការងារសាងសង់ដោយក្រុមហ៊ុនសាងសង់ VINCI Construction Grands Projects ក្រោមការត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន SAFEGE Consulting Engineers។

បច្ចុប្បន្ន ការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១នេះ សម្រេចបានប្រមាណជា ៣៨%នៃគម្រោងទាំងមូល ដោយក្នុងនោះ៖

១. ការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអនុវត្តបាន ១០%

២. ការងារសាងសង់ស្ថាននីយបូមទឹកល្អក់អនុវត្តបាន ១៥%

៣. ការងារដាក់បំពង់មេនាំទឹកស្អាតទំហំ២០០០មម អនុវត្តបាន ៥៣%

៤. ការងារខួងឆ្លងក្រោមបាតទន្លេសាបដើម្បីដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មម អនុវត្តបាន ៣០%។