ឯកឧត្តម ហ៊ុន ម៉ានី៖ បន្តិចទៀតយើងទាំងអស់គ្នា ពិតជានឹងអាចឆ្លងផុតគ្រាលំបាកនេះហើយ

រាជធានីភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ និងជាប្រធាន សសយក បានបញ្ហានូវសារវិជ្ជមានចំពោះលទ្ធផល ដែលបានមកពីការរួមរួបរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងដោយសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់គ្នា មាននូវសេចក្តីសុខគ្រប់ៗគ្នាក្នុងក្រុមគ្រួសារ។ 

ឯកឧត្តម បានគូសបញ្ជាក់បន្ថែម៖ តែបន្តិចទៀតទេ ការរួមគ្នារបស់យើង ពិតជាផ្តល់លទ្ធផល ហើយយើងទាំងអស់គ្នា ពិតជានឹងអាចឆ្លងផុតគ្រាលំបាកនេះហើយ។ សូមអរគុណចំពោះការចូលរួម។

សូមជម្រាបជូនដែរថា ស្ថានភាពនៃការរាលដាលនៃជំងឺកូវីដនៅកម្ពុជា បានបង្ហាញសញ្ញាកាន់តែល្អប្រសើរ ដោយត្រឹមថ្ងៃនេះ ចំនួនអ្នកវិជ្ជមានប្រចាំថ្ងៃទាបជាង​៥០០នាក់(ការនាំចូលនិងឆ្លងសហគមន៍) រីឯចំនួនអ្នកកំពុងដាក់ឲ្យសម្រាកព្យាបាល សរុបមានក្រោម ២០០០នាក់ប៉ុណ្ណោះ និងអ្នកស្លាប់ប្រចាំថ្ងៃទាបជាង១០នាក់។

ចំពោះយុទ្ធនាការរបស់រាជរដ្ឋាភិបាល នៃការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ គឺសម្រេចបានជាង ៦២% នៃប្រជាជនទូទាំងប្រទេស៕