វិធីសាស្រ្តវិភាគទីផ្សារឲ្យបានល្អិតល្អន់ មុនចាប់ផ្តើមអាជីវកម្មណាមួយ

ការវិភាគទីផ្សារ គឺជារឿងមួយដែលចាំបាច់បំផុតចំពោះការធ្វើអាជីវកម្ម ព្រោះការដឹងពីទីផ្សារបានច្បាស់ នឹងធ្វើឲ្យអាជីវកម្មនោះរីកដុះដាលកាន់តែខ្លាំង និងមានអ្នកគាំទ្រកាន់តែច្រើនផងដែរ ជាពិសេសអាច ធ្វើឲ្យម៉ាកយីហោនៃអាជីវកម្មនោះឈានមុខគេលើទីផ្សារប្រកួតប្រជែង។ហើយខាងក្រោមនេះ គឺជាសំណួរមួយចំនួនដែលយើងអាចសួរមកខ្លួនឯងដើម្បីស្វែងយល់ពីទីផ្សារនៃការធ្វើអាជីវកម្មរបស់ខ្លួនឲ្យកាន់តែច្បាស់:

១/ នរណាជាអតិថិជនពិតប្រាកដរបស់អ្នក

សរសេរតារាងគុណសម្បត្តិនិងលក្ខណៈទាំងអស់ ដែលអតិថិជនគោលដៅគួរមានដូចជា អាយុ ការសិក្សា មុខរបរ កម្រិតចំណូល ទស្សនៈឬតម្រូវការរបស់គេជាអ្វីខ្លះ។ ប្រសិនបើអ្នកកាន់តែអាចកំណត់ពីអតិថិជនគោលដៅជាក់ច្បាស់ប៉ុណ្ណាការស្វែងរកអតិថិជនទាំងនេះដើម្បីជជែកក៏កាន់តែស្រួលឡើងប៉ុណ្ណោះដែរ។

២/ នរណាទិញទំនិញឬសេវាកម្មរបស់អ្នកនៅពេលនេះ?

អ្នកគួរតែប្រើច្បាប់ ៨០/២០ ថានរណាគឺជា ២០ភាគរយនៃអតិថិជនរបស់អ្នកដែលជាអ្នកបង្កើតប្រាក់ចំណូល ៨០ភាគរយនៃធុរកិច្ចរបស់អ្នក? តើពួកគេមានអ្វីខ្លះដែលដូចគ្នា? តើអ្នកអាចរកអតិថិជន ដែលដូចអតិថិជនដ៏ល្អបំផុតនាពេលបច្ចុប្បន្នបានច្រើនឡើងយ៉ាងដូចម្តេច?

៣/ នរណាជាអតិថិជនអនាគតរបស់អ្នក?

ទីផ្សារមានការផ្លាស់ប្តូរជាបន្តបន្ទាប់អ្នកក៏ត្រូវតែផ្លាស់ប្តូរដូចគ្នា អ្នកអាចធ្វើការប៉ាន់ស្មាន ៥ឆ្នាំទៅមុខ ដោយវាយតម្លៃពីទំនោរបច្ចុប្បន្នថា តើនរណាមានឪកាសជាអតិថិជនដ៏ល្អបំផុតរបស់អ្នកនៅពេលនេះ?

៤/ អ្នកដែលមិនស្ថិតនៅក្នុងក្រុមអតិថិជនរបស់អ្នកជានរណា?

តើនរណាជាអ្នកដែលអាចប្រើទំនិញឬសេវាកម្មរបស់អ្នក ប៉ុន្តែមិនទិញពីអ្នក ឬមិនទិញពីគូរប្រកួតប្រជែងសោះ?មនុស្សទាំងនេះគ្មាននៅលើទីផ្សារនោះទេ។ តាមការពិតអ្នកដែលមិនស្ថិតនៅក្នុងក្រុមអតិថិជន គឺជាទីផ្សារធំបំផុតនៃទំនិញ ឬសេវាកម្មរបស់អ្នកដែលនៅមិនទាន់មកដល់។ ប្រសិនបើអ្នកអាចរកឃើញ ឬបញ្ជាក់ថាជានរណា ហើយរកឃើញពីវិធីសាស្រ្តអូសទាញពួកគេនោះអ្នកនឹងបង្កើនអត្រាការលក់របស់អ្នកដល់ចំណុចកំពូលដែលមិនធ្លាប់មានពីមុនមក។

៥/ តើមូលហេតុអ្វីទើបអតិថិជនព្រមទិញ?

តើមានចំណុចមានប្រៀបឬមានប្រយោជន៍ដែលអតិថិជនដឹងក្នុងការទិញទំនិញ ឬសេវាកម្មរបស់អ្នក គឺអ្វី? ក្នុងបណ្តាលចំណុចផ្សេងៗដែលអ្នកណែនាំដល់អតិថិជនតើផ្នែកសំខាន់នៃទំនិញ ឬសេវាកម្មដែលអតិថិជន ពេញចិត្តបំផុត គឺអ្វី? តើកុងតាក់ បញ្ជេះអារម្មណ៍ ដែលជាមូលហេតុធ្វើឲ្យអតិថិជនទិញគឺអ្វី? អ្នកត្រូវតែដឹងចំពោះចម្លើយនៃសំណួរទាំងនេះ។

៦/តើមូលហេតុអ្វីទើបអតិថិជនមិនព្រមទិញ?

អ្នកដែលនៅមិនទាន់ទិញទំនិញរបស់អ្នកឬរបស់អ្នកដទៃនៅពេលនេះ ជាប្រភពអតិថិជនថ្មីដែល មានទំហំធំបំផុត។ប្រសិនបើអ្នកអាចរកចម្លើយបានថា ហេតុអ្វីទើបពួកគេមិនទិញ នោះអ្នកនឹងអាចទម្លុះទីផ្សារថ្មី និងលក់បនាជាងសព្វដង។

អ្នកត្រូវសួរខ្លួនឯងជារៀយៗថា ហេតុអ្វីបានជាពួកគេមិនព្រមទិញទំនិញរបស់យើង? ជាញឹកញាប់មធ្យោបាយដែលងាយបំផុតក្នុងការចូលដល់ទីផ្សាររបស់អ្នកដែលមិនស្ថិតនៅក្នុងក្រុមអតិថិជន គឺរកឲ្យឃើញនិងប្រាប់ពីប្រយោជន៍ដោយចំពោះ ឲ្យអ្នកដែលមិនស្ថិតនៅក្នុងក្រុមអតិថិជនបាន ឃើញពីគុណតម្លៃនិងកើតមានអារម្មណ៍ចង់ក្លាយជាម្ចាស់នៃទំនិញ ឬសេវាកម្មទាំងនោះពិតប្រាកដ។

៧/ តើទំនោរធុរកិច្ចនិងទីផ្សាររបស់អ្នកគឺជាអ្វី?

តើមានការផ្លាស់ប្តូរអ្វីដែលកំពុងកើតមានឡើង ដែលអាចបង្ខំឲ្យអ្នកផ្លាស់ប្តូរវិធីដែលអ្នកលក់ឬមនុស្សដែលអ្នកលក់របស់ឲ្យ? តើទីផ្សាររបស់អ្នកកំពុងតែងាកទោរកទិសណា? តើអតិថិជនរបស់អ្នកកំពុង ផ្លាស់ប្តូរយ៉ាងដូចម្តេច?

៨/ គូប្រជែងអ្នក គឺជានរណា?

នរណាជាគូប្រជែងធំនិងជាគូប្រជែងបន្ទាប់របស់អ្នក? តើអតិថិជនគោលដៅរបស់អ្នកមើលឃើញប្រយោជន៍អ្វីក្នុងការទិញទំនិញពីគូប្រជែងរបស់អ្នក? តើអ្នកអាចឆ្លើយប្រឆាំងនឹងប្រយោជន៍ដែលអតិថិជនទទួលដឹងទាំងនេះបានដូចម្តេច? តើអ្នកនឹងកំណត់ស្ថានភាពរបស់ខ្លួន ដើម្បីទាក់ទាញឲ្យមនុស្សទិញទំនិញពីអ្នកជំនួសឲ្យការទៅទិញពីផលិតផលរបស់ដៃគូប្រកួតប្រជែងរបស់ខ្លួនឯងយ៉ាងសមស្រប នៅពេលប្រៀបធៀបជាមួយគូប្រជែងពេលនោះអត្រាការលក់របស់ពួកគេនឹងកើនឡើងរាប់រយភាគរយតែម្តង៕