សូមប្រុងប្រយ័ត្ន៖ កាំរស្មី UV នឹងកើនឡើងខ្ពស់ ចាប់ពីថ្ងៃ១៨ដល់២៤សីហា២០២១ នេះ

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងឲ្យមានការប្រុងប្រយ័ត្នចំពោះកាំរស្មីព្រះអាទិត្យ UV ដែលនឹងមានការកើនឡើងខ្ពស់ចាប់ពីថ្ងៃ ១៨ សីហា ដល់ ២៤សីហានេះ លើតំបន់ ឥណ្ឌូចិន ដែលយោងតាមការស្រាវជ្រាវ របស់អង្គការឧតុនិយមពិភពលោក WMO។ 

ឥទ្ធិពលនៃកាំរស្មី UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត 10 ជាកម្រិតឲ្យមានការប្រុងប្រយ័ត្ន នៅចន្លោះម៉ោង ១០ព្រឹក ដល់ ០២រសៀល។ ការកើនឡើងនៃកាំរស្មីនេះ នឹងបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វនិងរក្ខជាតិ៕