លំហាត់៣ចំណុចនេះ នាំអ្នកឱ្យស្គាល់ខ្លួនឯងបានច្រើនកាន់តែច្បាស់


ការអភិវឌ្ឍនូវការស្គាល់ខ្លួនឯងគឺជួយឱ្យអ្នកស្វែងយល់ពីខ្លួនអ្នក និងដឹងអ្វីដែលជាសមត្ថភាពពិសេសរបស់អ្នកបានច្រើន។ មានវិធីខ្លះៗ ដែលអ្នកអាចអនុវត្តវាឡើងដើម្បីរកឃើញពីខ្លួនឯង ដូចពំនោលមួយលើកឡើងថា “Stay true to yourself”។ ជាបទពិសោធមួយចំនួនពីមនុស្សជាច្រើន ក៏ត្រូវបានសង្ខេបជាបីចំណុចដូចខាងក្រោមដែលអ្នកអាចពិចារណាសាកល្បងបាន៖

. លំហាត់ស្តាប់ពីខ្លួនឯង

ជំហានទីមួយនៃការស្គាល់ខ្លួនឯងគឺយកចិត្តស្តាប់ពីខ្លួនឯងផ្ទាល់។ តើអ្វីទៅដែលកំពុងនៅក្នុងគំនិតអ្នកអ្វីដែលអ្នកចង់ប្រាប់ខ្លួនឯង? តើវាជាគំនិតអវិជ្ជមាន ដែលធ្វើឱ្យអ្នកភ័យព្រួយបារម្ភ? ឬមួយអ្នកកំពុងប្រាប់ខ្លួនអ្នកអំពីសញ្ញាណវិជ្ជមានជាច្រើនដែលនាំអ្នកទៅកាន់អនាគតល្អវែងឆ្ងាយ?

ការអនុវត្ត៖ ចំណាយពេល២ទៅ៣នាទីក្នុងមួយថ្ងៃ អង្គុយសមាធិដោយស្ងប់ស្ងាត់និងផ្តោតចិត្តស្តាប់នូវគំនិតអ្នក។ នៅទីស្ងប់ស្ងាត់នឹងអាចជួយអ្នកច្រោះចេញនូវគំនិតដែលអ្នកមានច្បាស់លាស់ អ្វីដែលអ្នកប្រាប់ខ្លួនឯង ទាំងគំនិតល្អនិងគំនិតមិនល្អ នឹងបង្ហាញច្បាស់ ហើយអ្នកក៏អាចមានពេលកត់ត្រាទុកវាផងដែរសម្រាប់ការជ្រើសរើស ចំណុចណាខ្លះគួរកែប្រែ និងចំណុចណាខ្លះគួរពង្រឹង និងមានជំហានដើម្បីសម្រួចវាបន្ថែម។

. លំហាត់ស្វែងយល់ពីការពិត

ពេលខ្លះជាអារម្មណ៍គិតរបស់អ្នកប៉ុន្តែការពិតគឺនៅផ្សេងពីការគិតរបស់អ្នក។ ឧទាហរណ៍ អ្នកអាចគិតថា អ្នកផ្សេងៗ គិតមិនល្អមកលើអ្នកយ៉ាងណាមិញ រឿងទាំងនោះមិនទាន់ច្បាស់នៅឡើយ ដរាបណាអ្នកមានពេលស្វែងយល់ពីការពិតរបស់ការពិតដូចនេះទើបអ្នកអាចដឹងពីការពិតបានពិតប្រាកដ។

ការអនុវត្ត៖ នៅពេលណាមួយអ្នកមានអារម្មណ៍ថា នរណាម្នាក់ធ្វើឱ្យអ្នកមិនសប្បាយចិត្តឬនរណាម្នាក់កំពុងគិតមិនល្អមកលើអ្នក អ្នកអាចដកឃ្លាបន្តិច រួចវិភាគមើល។ ចំណុចខ្លះជាការត្រឹមត្រូវ ជាចំណុចល្អដែលអ្នកគួរធ្វើ ប៉ុន្តែចំណុចខ្លះជាកំហុសឆ្គងគួរកែប្រែផងដែរ ដូច្នេះ ករណីខ្លះវាជាអារម្មណ៍គិតរបស់អ្នកប៉ុណ្ណោះ ដែលការពិតជារឿងត្រឹមត្រូវអ្នកគួរតែធ្វើ តែជារឿងមិនត្រឹមត្រូវអ្នកគួរចៀសវាងនិងកែប្រែវិញបើវាជាកំហុសឆ្គង។

. លំហាត់គ្រប់គ្រងអារម្មណ៍មិនល្អ

ចំណុចនេះក៏ជាវិធីមួយល្អក្នុងការស្វែងយល់ពីខ្លួនអ្នកបានផងដែរឧទាហរណ៍មួយ នៅពេលដែលអ្នកត្រូវឆ្លើយតបទៅនឹងអារម្មណ៍ផ្សេងៗ ដែលជួបក្នុងជីវិត ជាក់ស្តែងដូចជាអារម្មណ៍រីករាយ សប្បាយ ខឹងកេ្រវក្រោធ មិនសប្បាយចិត្ត ដែលអារម្មណ៍ទាំងនោះមនុស្សគ្រប់គ្នាសុទ្ធតែបានជួបទាំងអស់ប៉ុន្តែការឆ្លើយតបនឹងអារម្មណ៍ទាំងនោះ ធ្វើបានល្អនៅពេលដែលអ្នកមានស្មារតីយល់ពីអារម្មណ៍ខ្លួនឯងដែលមាន។ នៅពេលមួយសម្គាល់ឃើញអារម្មណ៍អ្នកកំពុងស្ថិតក្នុងសភាពបែបណានោះ អ្នកអាចឆ្លើយតបបានប្រសើរពោលគឺអ្នកស្គាល់ខ្លួនឯងបានប្រសើរ ថាអ្នកកំពុងគិតអ្វី បែបណា ល្អ ឬមិនល្អ។

ការអនុវត្ត៖ អ្នកអាចសម្គាល់មើលនៅពេលអារម្មណ៍ណាមួយកើតឡើងមកអ្នកអាចរៀនគ្រប់គ្រងវាបាន នៅពេលដែលអ្នកសម្គាល់ថា វាជាអារម្មណ៍ឬគំនិតដែលកើតចេញជាសកម្មភាពមិនមានប្រយោជន៍ដល់ខ្លួនឯង ឬប៉ះពាល់អ្នកដទៃជាដើមហើយអ្នកអាចកម្ចាត់គំនិតមិនល្អនោះចេញបាន ពោលគឺកម្ចាត់អារម្មណ៍សៅហ្មងទាំងឡាយដែលនេះជាការស្វែងយល់ពីខ្លួនអ្នកផង និងអប់រំខ្លួនបង្រៀនខ្លួនឯងផង៕