វិធីសាស្រ្តជួយឱ្យសមាជិកក្រុម assignment របស់អ្នក សកម្មគ្រប់ៗគ្នា

ជឿថាអ្នកប្រាកដជាធ្លាប់ជួបការធ្វើការងារជាក្រុម ឬកំពុងជួបផ្ទាល់ មិនថាជាការងារសាលា ឬជាក្រុម assignmentនៅកន្លែងធ្វើការទេ គឺតែងតែប្រចាំគ្នាទៅវិញទៅមក ដោយអ្នកនេះចាំអ្នកនោះធ្វើ អ្នកនោះនៅចាំអ្នកណាទៀតនៅក្នុងក្រុមធ្វើ។ 

យ៉ាងណាមិញការប្រចាំការងារគ្នាបែបនេះ និងធ្វើឱ្យការងារក្រុមរបស់អ្នកធ្វើមិនបានល្អ ឬក៏មានការយឺតយ៉ាវពេលកំណត់ជាដើម។ តើធ្វើយ៉ាងណាដើម្បីឱ្យក្រុម assignmentធ្វើការស្មើដៃគ្នា ហើយសកម្មគ្រប់ៗគ្នាទៅ?

១.ជ្រើសរើសប្រធានក្រុម

ការធ្វើការងារក្រុម បើមានប្រធានក្រុមម្នាក់ ប្រៀបដូចជាគ្រួសារមានមេគ្រួសារជាអ្នកដឹកនាំដូចគ្នា។ ជ្រើសយកមេក្រុមណា ដែលមានឥទ្ធិពលជាងគេ ហើយមានមនុស្សស្ដាប់ច្រើន ទើបអាចដឹកនាំក្រុមឱ្យធ្វើការបានល្អ។

២.ចែកការងារគ្នាធ្វើ

ការចាត់ចែងការងារធ្វើជាតួនាទីរបស់ប្រធានក្រុម ដែលត្រូវផ្ដល់ចំណុចសំខាន់ៗទៅកាន់កូនក្រុមធ្វើឱ្យបានស្មើៗគ្នា និងមិនលម្អៀងទៅកាន់កូនក្រុមណាម្នាក់។ ការចែកការងារបានគ្រប់ៗគ្នា និងធ្វើឱ្យម្នាក់ៗសកម្មដើម្បីបំពេញកិច្ចការរបស់ខ្លួនឱ្យរួចរាល់។

៣.ពិភាក្សាក្នុងក្រុម

អាចបង្កើតភាពស្និតស្នាលនៅក្នុងក្រុម ដើម្បីឱ្យមានភាពជិតដិត និងមិនធុញទ្រាន់ជាមួយកិច្ចការ។ ម្យ៉ាងទៀតពេលមានចម្ងល់ត្រូវសួរទៅកាន់ក្រុមរបស់អ្នក ឬចែករំលែកចម្លើយដែលអ្នកបានចេះចូលទៅកាន់ក្រុមការងាររបស់អ្នកដូចគ្នា។

៤.ស្វែងរកមតិរួម

គ្រប់ចម្លើយទាំងអស់ដែលបានពីសមាជិកក្រុម ត្រូវតែយកមកបញ្ចូលគ្នា និងស្វែងរកគោលគំនិតនៅក្នុងក្រុមរួមមួយ ដើម្បីជួយឱ្យការងាររបស់អ្នកកាន់តែចេញលទ្ធផលល្អបន្ថែមទៀត។

៥.ប្រធានអាចទំនាក់ទំនងផ្ទាល់ជាមួយសមាជិក

ធម្មតាជាប្រធានគេ ត្រូវតែមានការងារច្រើនជាងគេបន្តិច ជាពិសេសត្រូវតែទំនាក់ទំនងជាមួយសមាជិកផ្ទាល់ ដើម្បីពន្យល់ចំណុចខ្លះៗដល់កូនក្រុមរបស់អ្នក។

សរុបមកវិញ ក្រោយពីបានអានចំណុចសំខាន់ៗទាំង៥ នេះរួចហើយ អ្នកអាចចាប់ផ្ដើមអនុវត្តការងារក្រុមរបស់អ្នកតាមវិធីសាស្រ្តទាំងនេះបាន ដើម្បីធ្វើឱ្យសមាជិកក្នុងក្រុមទាំងអស់ កាន់តែសកម្ម និងមិនប្រចាំការងារគ្នាធ្វើ៕