មូលហេតុមួយចំនួន ដែលបណ្តាលឲ្យស្ត្រី តែងតែរលូតកូន

ស្រ្ដីគ្រប់រូប ព្យាយាមថែរក្សាគ័រយ៉ាងល្អ ដើម្បីឃើញមុខកូន ជាទីស្រលាញ់ បានឃើញពន្លឺថ្ងៃ តែការរលូតកូន ទាំងមិនទាន់ដឹងថាកូនមុខគឺជារឿងដែលពិបាកនឹងទទួលបានបំផុត

សូមមើលមូលហេតុខាងក្រោមនេះដែលលោកអ្នកអាចចៀសវាង ឬបង្កាបាន៖

អត្ថន័យនៃការរលូតកូន គឺជាការមានផ្ទៃពោះមួយ ដែលបញ្ចប់ទៅដោយខ្លួនឯង មុនពេលអ្នកដល់សប្ដាហ៍ ២០។ អំឡុងពេលរលូតកូនអ្នកអាចនឹងរមួលក្រពើ ឈឺក្បាលពោះ ចេញឈាម ឬឈឺប្រដាប់ភេទ កត់សម្គាល់មាន ជាលិកាឬសារធាតុរាវៗចេញពីប្រដាប់ភេទ។ ការរលូតកូនភាគច្រើនកើតឡើងពេលមានផ្ទៃពោះថ្មីថ្មោង មានមូលហេតុច្រើនណាស់ ដែលអ្នកទើបនឹងមានផ្ទៃពោះថ្មីៗ រលូតកូន។ ហើយកត្តាដែលនាំឱ្យរលូតកូននោះ គឺ៖

១. ក្រូម៉ូសូមមិនប្រក្រតី
អ្នកជំនាញនិយាយថា ៥០ ភាគរយនៃអ្នករលូតកូនគឺបណ្ដាលមកពីក្រូម៉ូសូមមិនប្រក្រតី លើអំប្រ៊ីយ៉ុង។ នេះអាចដោយសារតែស៊ុតឬមេជីវិត មិនមកពេញលេញគ្រប់ចំនួន ២៣ ក្រូម៉ូសូមត្រូវការ ដើម្បីបង្រ្គប់ចំនួន ៤៦ដែលអំប្រ៊ីយ៉ុងត្រូវការបង្កើតទារកម្នាក់។

២. បញ្ហាសុខភាពស្រ្ដីមានផ្ទៃពោះ និងការឆ្លងមេរោគអំឡុងពេលមានផ្ទៃពោះ
សូមយកចិត្តទុកដាក់លើសុខភាពស្រ្ដីកំពុងមានផ្ទៃពោះ ចៀសឲ្យឆ្ងាតពីជម្ងឺឆ្លងនានា ហើយជម្ងឺដែលកើតឡើង លើស្រ្ដីមានផ្ទៃពោះ ជាម្ដាយ មានដូចជា មាត់ស្បូនខ្សោយស្បូនចែកជាពីរ ជំងឺមហារីកដៃស្បូន ស្ទះសរសៃឈាម និងកើតកញ្ច្រិល ដែលអាចបង្កឲ្យកូនរលូតក្នុងចន្លោះសប្ដាហ៍ទី ១៤ ដល់ ២៦ ។

រីឯបញ្ហាផ្សេងៗទៀតដែលគួរយកចិត្តទុកដាក់ មាន ការជក់បារី ការសេពគ្រឿងស្រវឹង និងគ្រឿងញៀន ការទទួលទានសារធាតុកាហ្វេអ៊ីនច្រើនហួសកំណត់ក៏អាចបណ្ដាលឲ្យ រលូតកូនផងដែរ៕

ស្រ្ដីកំពុងពពោះ