សាលាចំណេះទូទៅមីគីវ៉េ ក្លាយជាម្ចាស់ជ័យលាភីនៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២១

រាជធានីភ្នំពេញ៖ សូមអបអរសាទរ សាលាចំណេះទូទៅមីគីវ៉េ ក្លាយជាម្ចាស់ជ័យលាភី កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២១។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អគ្គនាយកដ្ឋានយុវជន បានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២១ ក្រោមប្រធានបទ “យុវជនសតវត្សទី២១ ចាំបាច់ត្រូវមានជំនាញសតវត្សទី២១ ដើម្បីភាពជោគជ័យក្នុងជីវិត” នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ តាមទម្រង់ឌីជីថល និងតាមរយៈការផ្សាយផ្ទាល់លើទំព័រហេ្វសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់ជ័យលាភីក្នុងវគ្គផ្ដាច់ព្រ័ត្រនេះគឺបានទៅលើ ជ័យលាភីលេខ ១: សាលាចំណេះទូទៅមីគីវ៉េ ដោយឡែក

  • ជ័យលាភីលេខ ២: សាលាប៊ែលធីអន្តរជាតិ
  • ជ័យលាភីលេខ ៣: វិទ្យាល័យព្រែកលៀប សាលារៀនជំនាន់ថ្មី
  • ជ័យលាភីលេខ ៣ស្ទួន: វិទ្យាល័យច្បារអំពៅ

សូមជម្រាបជូនដែរថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២១ មានការចូលរួមពីសំណាក់វិទ្យាល័យជាច្រើន មកពីរាជធានីភ្នំពេញ និងមានសមាសភាពគណៈកម្មការ ជាថ្នាក់ដឹកនាំ និងអ្នកជំនាញឯកទេស មកពីក្រសួង ស្ថាប័នរដ្ឋ និងឯកជន ដែលបានផ្តល់ពិន្ទុវាយតម្លៃយ៉ាងសុក្រិត និងយុត្តិធម៌ដល់ក្រុមយុវជនទាំងអស់ ចាប់ពីពេលចាប់ផ្តើមរហូតមកដល់វគ្គប្រកួតផ្តាច់ព្រ័ត្រ នាថ្ងៃនេះ៕