ប្រព័ន្ធប្រតិបត្តិការ Android 12 បានដាក់ដំណើរការដល់ Beta 4 ឈានដល់ចំនុចស្ថេរភាពនៃការប្រើប្រាស់

បច្ចេកវិទ្យា៖ ការចេញផ្សាយ Beta 4 នៃប្រព័ន្ធប្រតិបត្តិការ Android 12 គឺចាប់ផ្ដើមពីថ្ងៃនេះ ហើយវាជាចំណុចសំខាន់នៃស្ថេរភាពរបស់ប្រព័ន្ធប្រតិបត្តិការ។ នេះមានន័យថា ប្រព័ន្ធប្រតិបត្តិការ Android 12 Beta 4 បានបញ្ចប់ APIs និងបញ្ហាប្រឈមធំៗ ដូច្នេះ អ្នកអភិវឌ្ឍន៍កម្មវិធី(APP Developer) អាចសាកល្បងធ្វើការកែតម្រូវជាមួយ Mobile APP ដែលមាននៅលើ Google Play Store សម្រាប់ជំនាន់ចុងក្រោយ ដោយមិនចាំបាច់ព្រួយបារម្ភអំពីការផ្លាស់ប្តូរនៅក្នុង Version បន្ទាប់នោះទេ

ជាមួយនឹងការចេញផ្សាយ BETA 4 ក្រុមហ៊ុន Google កំពុងស្នើសុំឱ្យអ្នកអភិវឌ្ឍន៍និងហ្គេមទាំងអស់ ចាប់ផ្តើមការធ្វើតេស្តការប្រើប្រាស់ និងការធ្វើបច្ចុប្បន្នភាពរបស់​APP ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបានមុនពេលចេញ Full Version នៅខែក្រោយ។  ការផ្លាស់ប្ដូរនេះមានសារសំខាន់ ជាពិសេសសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី Mobile App ដែលត្រូវធ្វើការកែតម្រូវ(SDKs, libraries, tools) ជាដើម។

ក្រុមហ៊ុន Google និយាយថា ក្រុមហ៊ុននឹងមានការចេញផ្សាយ BETA ជាបន្តបន្ទាប់ទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខ មុននឹងដាក់ដំណើរការដល់អ្នកប្រើប្រាស់ជាទូទៅ។ ទោះយ៉ាងណាក៏ដោយ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 12 BETA 4គឺស្ថិតនៅចំណុចសំខាន់នៃស្ថេរភាពរបស់ Platformដែលអ្នកអភិវឌ្ឍន៍កម្មវិធីMOBILE APP មិនចាំបាច់ព្រួយបារម្មណ៍ទៀតនោះទេ៕