ការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ត្រូវបន្តចំនួន៧ថ្ងៃទៀត

ការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ត្រូវបន្តចំនួន៧ថ្ងៃទៀត

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញសេចក្ដីណែនាំឲ្យ បន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចំនួន៧ថ្ងៃទៀត រហូតដល់ថ្ងៃទី ១៩ សីហា ២០២១។

រាជរដ្ឋាភិបាល បានណែនាំដល់រដ្ឋបាលរាជធានីខេត្ត ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមម៉ឹងម៉ាត់ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ និងត្រូវបន្តអនុវត្តន៍វិធានការព្រមៗគ្នា ដោយអនុលោមតាមការណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៤ ដែលបានចេញកាលពីថ្ងៃ ២៨កក្កដា ២០២១។