ប្រទេសថៃ៖ លោកស្រី Nalinrat ប្រធានគ្រប់គ្រង់ ក្រុមហ៊ុនពិគ្រោះយោបល់អចលនទ្រព្យ Nexus Property Market Co បានឲ្យដឹង ថាការផ្គត់ផ្គង់ខុនដូ ក្នុងប្រទេសថៃ នឹងស្ថិតនៅចន្លោះពី ៥០,០០០ ទៅ៥៥,០០០យូនីត ពោលគឺស្មើ ទៅនឹងចំនួនដែលបានលក់នៅក្នុងឆ្នាំ២០១៨ នេះដែលខុនដូចំនួន ៥២,០០០យូនីតត្រូវបានលក់ចេញ ។ នេះរាប់បញ្ចូលខុនដូចំនួន៣១,០០០យូនីតដែលត្រូវសម្ពោធដាក់នៅក្នុងទីផ្សារក្នុងឆ្នាំ២០១៨ និង ចំនួន២០,៨០០ យូនីត ត្រូវបានសម្ពោធចូលទៅក្នុងទីផ្សារ ក្នុងឆ្នាំ២០១៧ នេះបើតាមការចុះផ្សាយរបស់ បាងកកប៉ុស្ដិ៍។
លោកស្រី លើកឡើងថា អ្នកអភិវឌ្ឍន៍គួរតែផ្តោតលើ ខុនដូក្នុងទីក្រុង និងមានតម្លៃពាក់កណ្តាលនៃទីផ្សារ ខណៈដែលចំណែកនេះ មានតម្រូវការពិតប្រាកដ។
យោងតាមការស្រាវជ្រាវលើទីផ្សារ ចំនួននៃការផ្គត់ផ្គង់ខុនដូថ្មី ឆ្នាំនេះមានចំនួន 60,900 យូនីត ក្នុងគម្រោងចំនួន138គម្រោង ដែលធ្វើឱ្យការផ្គត់ផ្គង់សរុប មានចំនួន 610,900យូនីត។
របាយការណ៍ក៏បានបង្ហាញឲ្យដឹងផងដែរថា តម្លៃខុនដូរនៅក្នុងទីក្រុងបាងកកមានតម្លៃ ៧៥,០០០បាត ក្នុងមួយម៉ែត្រការ៉េ ឬក្រោម២.៥លានបាត ក្នុងមួយយូនីត ដែលជាខុនដូមានតម្រូវការ ក្នុងទីផ្សារពិតប្រាកដ៕