ក្រុមហ៊ុន Xiaomi បង្ហាញទូរស័ព្ទ Mix 4 សាកថ្មពេញប្រើពេលតិចជាង១៥នាទី កាមេរ៉ាបង្កប់ក្រោមអេក្រង់

បច្ចេកវិទ្យា៖ ក្រុមហ៊ុន Xiaomi បានប្រកាសនូវទូរស័ព្ទ Mix 4 ដែលជាទូរស័ព្ទដំបូងនៅក្នុងស៊េរី Mi Mix ដែលត្រូវបានប្រកាសក្នុងរយៈពេលជិតបីឆ្នាំ។ ទូរសព្ទ័ Mix មានការរចនាម៉ូតគ្មានគែម ជាមួយអេក្រង់គ្មានថ្នេរ ហើយ Mix 4 បានបន្ថែមនូវបច្ចេកវិទ្យាដែល Xiaomi បានធ្វើការជាយូរមកហើយ នោះគឺកាមេរ៉ាថតរូប ដែលស្ថិតនៅក្រោមអេក្រង់ផ្ទាល់។ Xiaomi ក៏អះអាងថា ថ្មនឹងសាកពេញក្នុងរយៈពេលតិចជាង ១៥ នាទី។

ក្រុមហ៊ុន Xiaomi ហៅបច្ចេកវិទ្យានេះថា CUP (Camera Under Panel) ដែលគំនិតនេះត្រូវបានលើកឡើងជាលើកដំបូងក្នុងឆ្នាំ ២០១៩។

ទូរស័ព្ទម៉ាក Mix 4 មានផ្ទៃ ៤០០ppi កាមេរ៉ាមុខមានទំហំ២០មេហ្គាភិចស៊ែល ហើយអេក្រង់OLED មានទំហំ ៦.៦៧ អ៊ីញ កម្រិត១២០ហឺត។ ប្រព័ន្ធកាមេរ៉ាក្រោយមានទំហំប្រហែល ១០៨ មេហ្គាភិចស៊ែល,  ១៣ មេហ្គាភិចស៊ែល និង ៨មេហ្គាភិចស៊ែល។ RAMទំហំ 8GB ដល់ 12GB និងទំហំផ្ទុក128GB, 256GB ដល់ 512GB ។តម្លៃលើទីផ្សាយប្រមាណជា ៧៧០ដុល្លារ

ក្រុមហ៊ុន Xiaomi និយាយថា CUP គឺជា “បច្ចេកវិទ្យាដែលបង្កើតឡើងអស់បីជំនាន់ ពេល៥ឆ្នាំ និងមានប៉ាតង់ ៦០, បោះទុនវិនិយោគ៧៧លានដុល្លារ និងវិស្វករចូលរួមរាប់រយនាក់” ។ កាលពីឆ្នាំមុនក្រុមហ៊ុនបានសន្យាថា នឹងចាប់ផ្តើមផលិតស្មាតហ្វូនដ៏ធំជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ជំនាន់ទី៣ របស់ខ្លួននៅឆ្នាំ ២០២១ ដូច្នេះទូរស័ព្ទ Mix 4 គឺជាការសន្យា៕