សវនាការលើសំណុំរឿងលោក ឌិន ពុទ្ធី ពីបទហិង្សាដោយចេតនាពាក់ព័ន្ធនឹងករណីមួយជាមួយនឹងអតីតមន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលមាន ឈ្មោះថា ឈាន ពិសិដ្ឋ។ ដោយក្នុងនោះលោ ឌិន ពុទ្ធី បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ នឹងអះអាងថា អតីតមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើពុត "ដួលសន្លប់" នៅមុខរថយន្តរបស់លោក។ ហើយសំណុំរឿងនេះនឹងត្រូវ ប្រកាសសាលក្រមនៅថ្ងៃសុក្រនេះផងដែរ។
គួរបញ្ជាក់ផងដែរថាលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាប្រចាំក្រុងប៉ោយប៉ែតត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងឧប្បត្តិហេតុដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងមួយកាលពី ២ ឆ្នាំមុននៅក្រុងប៉ោយប៉ែត៕