រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ធ្វើឡើងនៅវិមានសន្តិភាព។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនិងអនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋសម្រាប់ដូសទី៣ ហើយសម្រាប់អ្នកធ្លាប់បានចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ទាំង ២ដូសរួចហើយ ត្រូវយកវ៉ាក់សាំង AstraZeneca ជាដូសទី៣ ដើម្បីជម្រុញ។
សម្តេចតេជោហ៊ុន សែន បញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងសម្រាប់ដូសទី៣ ត្រូវផ្តោតទៅលើក្រុមជួរមុខដែលមានប្រមាណ ៥០ម៉ឺន ទៅ ១លាននាក់សិន ហើយពលរដ្ឋនឹងចាក់តាមក្រោយ និងបញ្ចូលជាបន្ទាន់ដើម្បីអនុវត្តនៅខ្សែត្រៀមជួរមុខ ពិសេសនៅតាមព្រំដែនកម្ពុជា-ថៃ ។ រហូតមកដល់ពេលនេះ យើងមានអ្នកសន្យាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានសរុបរហូតដល់ ៣៥លាន១សែន១៥០០០ដូស៕