កម្ពុជាសម្រេចការចាក់វ៉ាក់សាំងដល់ប្រជាជនបានចំនួន ៧លាននាក់ហើយត្រឹមចុងខែកក្កដានេះ

រាជធានីភ្នំពេញ៖ កម្ពុជាសម្រេចការចាក់វ៉ាក់សាំងដូចទី១ ដល់ប្រជាជនបានចំនួន ៧០,៤៣ ៩៦៩ លាននាក់ ដែលក្នុងនោះមានស្រ្ដីចំនួន ៣,៥២០, ៤៤៤នាក់ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ត្រឹមថ្ងៃ២៨កក្កដា។

អ្នកដែលបានទទួលការចាក់វ៉ាក់សាំងទី៧លាន គឺជាលោកយាយ ចាន់ ឃីម ដែលមានទីលំនៅ ភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតទៅជូនដោយផ្ទាល់ផងដែរ។

សូមជម្រាបជូនដែរថាតួលេខចុងក្រោយ ប្រទេសកម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុប ៧៥១៥២នាក់(វិជ្ជមានថ្មី ៧៦៦នាក់) ក្នុងនោះអ្នកជាសះស្បើយចំនួន ៦៧៦៩២នាក់ និងអ្នកស្លាប់សរុបចំនួន ១៣៩៩នាក់(ស្លាប់ថ្មី ១៥នាក់)៕