NASA ផ្ដល់គម្រោងបង្ហោះយានអវកាសទៅភពព្រហស្បតិ៍ ក្នុងតម្លៃ 178លានដុល្លារ ឲ្យElon Musk

NASA ផ្ដល់គម្រោងបង្ហោះយានអវកាសទៅភពព្រហស្បតិ៍ ក្នុងតម្លៃ 178លានដុល្លារ ឲ្យElon Musk

អន្តរជាតិ៖ អង្គការណាសាបានប្រគល់កិច្ចសន្យាដែលមានតម្លៃ ១៧៨លានដុល្លារ ទៅក្រុមហ៊ុនផលិតរ៉ុក្កែតរបស់ក្រុមហ៊ុនអេឡិចត្រូនិច SpaceX ដែលមានលោក Elon Musk ជាម្ចាស់ ដើម្បីបាញ់បង្ហោះយានអវកាសទៅភពព្រហស្បតិ៍។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters។

បេសកកម្មរបស់អង្គការណាសា ដែលត្រូវបានគេស្គាល់ថា Europa Clipper នឹងបាញ់ឡើងនៅខែតុលាឆ្នាំ២០២៤ ដោយរ៉ុក្កែត Falcon Heavy ពីក្រុមហ៊ុន Space X របស់ក្រុមហ៊ុនលោក Elon Musk ។

យានអវកាស Europa Clipper ត្រូវបានរចនាឡើងដើម្បីហោះហើរឆ្លងកាត់គន្លងវិថីភពព្រហស្បតិ៍ ចំនួន៤៥ ដង។ យោងតាមអង្គការ NASA យានអវកាស Europa Clipper នឹងថតយករូបភាពដែលមានគុណភាពខ្ពស់ កំណត់សមាសភាពនិងវិភាគពីភូមិសាស្ត្រលើភពនោះ៕