ប្រយ័ត្នចំពោះ Pegasus ជាកម្មវិធីសើបការនិងអាចលួចគ្រប់យ៉ាងពីទូរស័ព្ទដៃរបស់អ្នក

ប្រយ័ត្នចំពោះ Pegasus ជាកម្មវិធីសើបការនិងអាចលួចគ្រប់យ៉ាងពីទូរស័ព្ទដៃរបស់អ្នក

បច្ចេកវិទ្យា៖ មានការចុះផ្សាយពីក្ដីបារម្មណ៍របស់ស្ថាប័នសារព័ត៌មានធំៗ ពីមេរោគ Pegasus ដែលត្រូវលក់ក្នុងតម្លៃជាច្រើនលានដុល្លារ ព្រោះតែសមត្ថភាពខ្ពស់មិនធ្លាប់មានក្នុងការសើបការ លួចទិន្នន័យ ហើយត្រូវបានគេប្រើសំដៅលើ សកម្មជន អ្នកនយោបាយ និងអ្នកកាសែត ។

អ្វីជា Pegasus ? នេះជាកម្មវិធីប្រភេទ Commercial Spyware (មេរោគសើបការ) បង្កើតឡើងដោយក្រុមហ៊ុនអ៊ីស្រាអែលឈ្មោះ NSO Group សម្រាប់លក់។ វាអាចអោយគេលួចចម្លងស្ទើរតែគ្រប់យ៉ាង ពីក្នុងទូរស័ព្ទដៃរបស់អ្នកដូចជា ឯកសារ រូបថត ទិន្នន័យ សារសម្លេង ការខល និងសារតាមបណ្ដាញសង្គម។ វាក៏អាចស្ដាប់ការឆ្លើយឆ្លងជាសម្លេងរបស់អ្នកបានផងដែរ។

តាមការផ្សាយរបស់​ NSO Group ដែលជាអ្នកធ្វើកម្មវិធីសើបការ Pegasus នេះ គេបានលក់កម្មវិធីនេះឲ្យ រដ្ឋាភិបាល, ភ្នាក់ងារសើបការ, និងបម្រើឲ្យវិស័យយោធា។ កម្មវិធីនេះក៏ត្រូវបានគេប្រើដើម្បីសើបការលើ ឧក្រឹដ្ឋជន មេដឹកនាំសាសនា អ្នកជំនួញធំៗផងដែរ។

ក្រុមហ៊ុន NSO Group បានលើកឡើងផងដែរថា  ក្រុមហ៊ុននេះមានអតិថិជនជាង ៤០ប្រទេស តែក្រុមហ៊ុននេះមិនអាចប្រើដើម្បីលួចទិន្នន័យក្នុងសហរដ្ឋអាមេរិកបាននោះទេ។

ទិន្នន័យដែលបានបែកធ្លាយប្រមាណជា ៥០០០០លេខ, ក៏មានលេខទូរស័ព្ទរបស់ប្រធានាធិបតី បារាំង លោក ម៉ាក្រុង ក៏ស្ថិតនៅក្នុងបញ្ជីដែលគេតាមដាននោះដែរ ដែលបណ្ដាលឲ្យលោក ម៉ាក្រុង ទំនាក់ទំនងទៅនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដើម្បីសួរនាំពីបញ្ហានេះ ដោយចោលការសង្ស័យថា មានការលួយស្ដាប់គ្រប់យ៉ាងដែលមានក្នុងទូរស័ព្ទដៃរបស់លោក និងមន្រ្តីជំនិតប្រធានាធិបតី៕ ប្រភពពី Guardian