Page Facebook របស់ស្ថានទូតអាមេរិចប្រចាំនៅកម្ពុជា បានប្រកាស ផ្អាកដំណើរការបណ្តោះអាសន្ន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ ផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិច ប្រចាំនៅប្រទេសកម្ពុជា បានចេញផ្សាយនៅពត៌មានមួយ

ស្តីអំពីការផ្អាកផ្សាយបណ្តោះអាសន្ននៅ​លើផេករបស់ខ្លួន។ ក្នុងនោះផេកក៏បានសរសេរ នៅសារបញ្ជាក់ផងថា "ដោយសារមានបញ្ហានៅក្នុង​ការកំណត់ការបែងចែក​ថវិកាសំរាប់ចំណាយក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក គណនេយ្យ​នេះនឹងមិនមាន​បង្ហោះខ្លឹមសារ និងរូបភាពថ្មីៗទៀងទាត់ទេ​ រហូតទាល់តែកិច្ចដំណើរ​ការការងារមានភាព​ពេញលេញឡើងវិញ ដោយលើកលែងតែករណីព័ត៌មានបន្ទាន់​ទាក់ទងនឹងសុវត្ថិភាព ​និង​សន្តិសុខ។

សេវាទាក់ទងនឹងលិខិតឆ្លងដែន និងទិដ្ឋាការទាំងអស់​ដែលបានកំណត់​ពេលរួចហើយ នៅស្ថានទូតអាមេរិក នៅភ្នំពេញ​ នឹងបន្តធ្វើដដែល"៕