រំសាយបញ្ហាសោកសៅដែលកំពុងប្រឈម ដោយធ្វើសកម្មភាព៤នេះ

​មិនថាអ្នករស់នៅមានទ្រព្យសម្បត្តិ ការងារល្អ និងសុខភាពល្អយ៉ាងណាក្តី ក៏មានពេលខ្លះអ្នកអាចនឹងមានអារម្មណ៍កើតទុក្ខភ័យខ្លាច ព្រួយបារម្ភ និងមិនសប្បាយចិត្តជាដើម។ ក្នុងនោះផងដែរ ក៏មានពេលខ្លះអ្នកអាចនឹងមានអារម្មណ៍មិនចង់ជួបអ្នកណា មិនចង់ចេញក្រៅ មិនចង់មានទំនួលខុសត្រូវ និងចង់នៅម្នាក់ឯង។ ដូច្នេះដើម្បីឲ្យអ្នក អាចគ្រប់គ្រងអារម្មណ៍សោកសៅនេះបានល្អ នេះគឺជាអ្វីដែលអ្នកត្រូវដឹង៖

១.ព្យាយាមបន្តសកម្មភាពប្រចាំថ្ងៃ

បើទោះបីជាអ្នកមានអារម្មណ៍មិនល្អមិនសូវរីករាយ និងទុក្ខព្រួយក៏ពិតមែន ប៉ុន្តែអ្នកក៏មិនត្រូវផ្អាករាល់សកម្មភាពប្រចាំថ្ងៃដោយមិនគិតធ្វើអ្វីសោះឡើយនោះទេ។ ម្យ៉ាងទៀតនៅពេលដែលអ្នកកើតទុក្ខហើយមិនព្រមធ្វើអ្វីសោះ វានឹងធ្វើឲ្យអ្នកកាន់មានអារម្មណ៍មិនល្អ ថែមទៀតផង។

២.ចែករំលែកពីទុក្ខព្រួយ ទៅកាន់មនុស្សជិតស្និត

ការសន្សំទុកនៅកង្វល់ឬបញ្ហាណាមួយ​ ដែលលើសពីការដោះស្រាយរបស់អ្នក អ្នកអាចព្យាយាមស្វែងរកមនុស្សជិតស្និតនិងទុកចិត្តបំផុត ដែលអាចចែករំលែកនូវការបារម្មណ៍នេះ ដែលអាចបន្ថូរបន្ថយការតឹងតែង ទោះជាមិត្តរបស់អ្នកមិនមែនជាអ្នកដោះស្រាយ ក៏គេអាចក្លាយជាមនុស្សម្នាក់ជាអ្នកស្ដាប់ដ៏ល្អ។ 

៣.កំណត់គោលដៅរយៈពេលខ្លីឲ្យខ្លួនឯង

ភាគច្រើននៃមនុស្សដែលមានអារម្មណ៍ថាខ្លួនឯងសោកសៅ ក៏ព្រោះតែពួកគាត់គិតថា ពួកគាត់មិនមានគោលដៅជាក់លាក់មិនដឹងថាត្រូវធ្វើអ្វី និងមិនដឹងថា អ្វីទៅដែលខ្លួនប្រាថ្នាចង់បានឲ្យពិតប្រាកដ។

ដូច្នេះអ្នកត្រូវចាំបាច់ចេះកំណត់គោលដៅរយៈពេលខ្លីៗ ឲ្យខ្លួនឯងជារៀងរាល់សប្តាហ៍រាល់ខែនិងរាល់ឆ្នាំ។ ហើយព្យាយាមគិតស្វែងរកមធ្យោបាយ ធ្វើយ៉ាងណាឲ្យគោលដៅរបស់អ្នកបានសម្រេច ទើបជាការប្រសើរសម្រាប់ជីវិតរបស់អ្នក។

៤.ថែរក្សាសម្រស់របស់អ្នកជានិច្ច

បញ្ហាស្មុគស្មាញដែលអ្នកប្រឈម នឹងធ្វើឲ្យសម្រស់របស់អ្នកធ្លាក់ចុះយ៉ាងឆាប់រហ័ស ខណៈពេលដែលអ្នកមានអារម្មណ៍ទុក្ខព្រួយច្រើនយ៉ាងណាក្តី អ្នកក៏ត្រូវតែព្យាយាមលើកសម្រស់របស់អ្នកឲ្យបានល្អ និងស្រស់ស្អាតជានិច្ច ពោលជាការលើកទឹកចិត្ត ចំពោះមុខនៃភាពសោកសៅ ដោយពុំគួរបណ្តែតបណ្តោយទៅតាមពេលវេលាដែលអ្នកបានកើតទុក្ខយូរ។