វិធីងាយៗដើម្បី Update ប្រព័ន្ធប្រតិបត្តិការលើទូរស័ព្ទដៃ iPhone មកជំនាន់ចុងក្រោយ

បច្ចេកវិទ្យា៖ ក្រុមហ៊ុន Apple Inc តែងតែធ្វើបច្ចុប្បន្នភាព iOS ជាប្រចាំ (ពេលកំពុងសរសេរនេះ នៅ Version 14.7) ដែលការកែប្រែនេះ ត្រូវបានបែងចែកជាពីរ គឺទ្រង់ទ្រាយតូច(ធ្វើជាប្រចាំខែ) និងទ្រង់ទ្រាយធំ ធ្វើមួយឆ្នាំម្ដង (សូមអានហេតុផលដែលត្រូវ Update )។ ការធ្វើបច្ចុប្បន្នភាពម្ដងៗ តែងតែមានសារណែនាំពីការកែ Bug, ការបន្ថែមចំនុចថ្មី មានប្រយោជន៍ដែលក្រុមហ៊ុនបានបញ្ចេញដល់សាធារណៈជនសម្រាប់ប្រើប្រាស់។

ដើម្បីធ្វើការ Update(ធ្វើបច្ចុប្បន្នភាព) ថ្មីនេះបាន យើងខ្ញុំសូមលើកបង្ហាញលោកអ្នកដែលប្រើ iPhone/iPad តាមចំនុចដែលត្រូវធ្វើ ដូចខាងក្រោមនេះ៖

ខ្លី៖ Settings => General => Software Update ក្នុងនេះសូមចុច​ "Download and Install" ជាការស្រេច។

 

ពង្រាយ ៖

  • ចូលក្នុង Settings។ នៅក្នុង Settings នេះមានបញ្ជីជាច្រើនដែលលោកអ្នកត្រូវចុច។ តែសូមរកពាក្យថា “ General ”។
  • ចុចលើ “General”។ នៅក្នុងនេះ ស្វែងរកពាក្យថា Software Update
  • ចុចលើ Software Update  ហើយចុចលើពាក្យថា “Download and Install”.
សូមរងចាំរហូតដល់វា Download ចប់។ នោះអ្នកនឹងឃើញមានពាក្យថា Install។ ចុចលើពាក្យ Install ជាការស្រេច។ 

កំណត់សម្គាល់៖

ការ Update iOS គឺមានតម្រូវការ៖ ដូចជាទំហំធំ (លោកអ្នកត្រូវប្រាកដថា ទូរស័ព្ទដៃរបស់អ្នកមានទំហំ Storage គ្រប់គ្រាន់ដើម្បី Update វា) និងតម្រូវឲ្យទូរស័ព្ទមានថ្ម៥០%​ឡើង ឬកំពុងសាកថ្ម ទើបអាចទាញយកបាន។ ជាយោបល់ សូមភ្ជាប់ទូរស័ព្ទរបស់អ្នកជាមួយWifi ដើម្បីធ្វើការ Download ដើម្បីកាត់បន្ថយថ្លៃសេវាចំណាយលើ Internet៕

សូមមើលការណែនាំតាម រូបភាពខាងក្រោមនេះ៖